(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

១៖ ទីបំផុតរុស្ស៉ីដើរចេញជាផ្លូវការពី «សន្ធិសញ្ញាបើកចំហជើងមេឃ» ដែលមានអាយុកាលជិត ២០ឆ្នាំ។

២៖ ស្ត្រីវ័យចំណាស់បំផុតប្រចាំប្រទេសចិន ដែលមានអាយុវែងរហូតដល់ទៅ «១៣៥ឆ្នាំ» បានលាចាកលោកនេះហើយ។

៣៖ ក្រុមអ្នកទោសនៅប្រទេសថៃ នាំគ្នាដុតពន្ធនាគារមួយកន្លែង កំលុងកុបកម្មជុំវិញការគ្រប់គ្រងបញ្ហាកូវីដ១៩។

៤៖ ឡាវប្រកាសចាប់ផ្តើមបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

៥៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង Rai កើនឡើងដល់យ៉ាងហោចជាង ៣០នាក់។

៦៖ WHO អនុម័តឲ្យប្រើវ៉ាក់សាំង Novavax ដែលផលិតនៅប្រទេសឥណ្ឌា។

៧៖ ជនភៀសខ្លួនពីមីយ៉ាន់ម៉ាទៅថៃ កើនដល់ជាង ២,៥០០នាក់ ចំពោះមុខការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិច។