(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីបារាំងលោក Macron ស្តីបន្ទោសអូស្ត្រាលីថា បានបញ្ចេញអាកប្បកិរិយាមិនល្អទាល់តែសោះ ក្នុងកិច្ចព្រមព្រៀងនាវាមុជទឹក

 

២៖ អង់គ្លេសរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ជាង ៧៨,០០០នាក់ក្នុងពេល ២៤ម៉ោង

 

៣៖ ក្រុមអ្នកស្រាវជ្រាវហុងកុង៖ «មេរោគបំប្លែងថ្មី Omicron ងាយចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ក្នុងកម្រិតខ្ពស់ខ្លាំង»

 

៤៖ លោក Xi Jinping៖ រំពឹងទុកពីការណាត់ជួបគ្នា ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីពួតដៃគ្នាដើរឆ្ពោះទៅរកអនាគត

 

៥៖ ជប៉ុនអនុម័តឲ្យប្រើវ៉ាក់សាំងអាមេរិក Moderna សម្រាប់ «ដូសជំរុញ» ខណៈក្រុមហ៊ុន Novavax ទើបដាក់ពាក្យស្នើសុំ

 

៦៖ ឥណ្ឌូណេស៊ីរកឃើញ «ករណីវិជ្ជមានដំបូង» នៃមេរោគបំប្លែងថ្មី «អូមីក្រុង» លើអ្នកដែលគ្មានប្រវត្តិចេញទៅក្រៅប្រទេស