(ប៉េកាំង)៖ គណៈកម្មាធិការសុខភាពជាតិចិនបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនក នៅថ្ងៃពុធនេះថា ប្រទេសចិនដីគោកបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៤៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

គណៈកម្មការបាននិយាយថា ក្នុងចំណោមករណីឆ្លងក្នុងស្រុកថ្មី មាន៣៤ ត្រូវបានរាយការណ៍នៅខេត្ត Inner Mongolia, ៨ករណីនៅខេត្ត Zhejiang , មួយករណីនៅខេត្ត Heilongjiang និងមួយករណីទៀតនៅ Shanghai។

នៅថ្ងៃជាមួយគ្នានេះ គណៈកម្មការក៏បានគូសបញ្ជាក់រថា មានករណីនាំចូលចំនួន ៣០ករណីត្រូវបានរាយការណ៍ផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ចំនួនករណីឆ្លងកូវិដ១៩ សរុបនៅចិនដីគោកបានកើនដល់៩៩,៣៧១ករណី ដែលក្នុងនោះអ្នកជំងឺ១,១៣៣នាក់ កំពុងទទួលការព្យាបាល ហើយ២២នាក់ក្នុងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕