(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មានមួយស្តីពីសំណួរ អ្វីដែលហៅថា «ចិនដីគោកនឹងឈ្លានពានតៃវ៉ាន់» លោកបានឆ្លៀតឱកាសគាំទ្រ កម្លាំងបំបែកបំបាក់ «ចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ហើយលោកបានអះអាងថា «នោះប្រហែលជាសេចក្តីសម្រេចចិត្ត ដែលអាចបង្កឱ្យមានបង្កផលវិបាក ជាលក្ខណៈគ្រោះមហន្តរាយពេលក្រោយ»

ខណៈដែលលោក Antony Blinken បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ប៉ុន្តែលោកបែរជាហៅចិនតៃវ៉ាន់ថា ជា «ប្រទេស» ព្រមទាំងបានព្រលយសម្តីថា នឹងបន្តអនុវត្តតាមពាក្យសន្យារបស់ខ្លួន ស្តីពី «ការជួយតៃវ៉ាន់ការពារសន្តិភាព»។ លោក Antony Blinken បានលេងកលល្បិចដែលនិយាយផ្សេងធ្វើផ្សឹងយ៉ាងគឃ្លើន គឺ គ្មានសច្ចភាពនិងមិនគោរពពាក្យសន្យាមន្ត្រីការទូត នៃប្រទេសមហាអំណាចទាល់តែសោះ។ លោក Antony Blinken បានរិះគន់ប្រទេសចិនថា «ចិនជាទង្វើបង្ករឿងហេតុខាងយោធា» ហើយប៉ុនប៉ងទម្លាក់កំហុសដែលចង់បំផ្លិចបំផា្លញ និងកែប្រែសភាពការណ៍បច្ចុប្បន្នរបស់ច្រកសមុទ្រតៃវ៉ាន់ ទៅលើប្រទេសចិន នេះគឺបំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ។

ពីយន្តហោះយោធាអាមេរិកបានចុះចតនៅចិនតៃវ៉ាន់ ដល់នាវាចម្បាំងកងទ័ពអាមេរិក បានធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ការពិតបានបញ្ជាក់ម្តងហើយម្តងទៀតថា ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងប្រឈមមុខនឹងភាពតានតឹងជុំថ្មីមួយ មូលហេតុគឺមកពីអាជ្ញាធរតៃវ៉ាន់ប៉ុនប៉ង់ «ពឹងផ្អែកអាមេរិកមានបំណងចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ម្តងហើយម្តងទៀត ដោយឡែកមនុស្សមួយចំនួនរបស់អាមេរិក មានចេតនាប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន។ មិនថា លោក Antony Blinken បាននិយាយប្រែសទៅជាខ្មៅយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចបិទបាំងការពិតជាក់ស្តែង ដែលអាចបញ្ជាក់ថា ការគប់គិតគ្នារវាងសហរដ្ឋអាមេរិក និងអាជ្ញាធរតៃវ៉ាន់ គឺជាកត្តាបំផ្លិចបំផ្លាញស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ។

លើសពីនេះទៅទៀត លោក Antony Blinken ក៏បានលើកឡើងម្តងទៀតនូវអ្វីដែលហៅថា «ច្បាប់ទំនាក់ទំនងជាមួយតំបន់តៃវ៉ាន់» និង «ការធានាចំនួន ៦ ចំណុចចំពោះតំបន់តៃវ៉ាន់»។ ប្រការទាំងនេះត្រូវបានប្រឌិតដោយកងកម្លាំងក្នុងស្រុកមួយចំនួន នៅសហរដ្ឋអាមេរិកសុទ្ធសាធ ដែលជាការតម្កល់ទុកច្បាប់ក្នុងស្រុករបស់អាមេរិកលើកាតព្វកិច្ចអន្តរជាតិ ពោលគឺ ខុសច្បាប់និងគ្មានប្រសិទ្ធភាព។ អាមេរិកគួរគោរពនោះគឺគោលការណ៍ប្រទេសចិនតែមួយ និងសេចក្តីប្រកាសរួម៣ ច្បាប់រវាងចិននិងអាមេរិក។ នេះគឺជាមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ចំណែករដ្ឋាភិបាលអាណត្តិនីមួយៗរបស់អាមេរិក សុទ្ធតែបានសន្យាយ៉ាងច្បាស់ចំពោះរឿងនេះ។

ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ប្រទេសចិនបានបង្ហាញពីអាកប្បកិរិយារបស់ខ្លួន ជាច្រើនលើកមកហើយថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តំបន់តៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់នៃប្រទេសចិន។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកជាដាច់ខាត។

ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវអនាគត នៃការបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធី នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដោយចិត្តស្មោះបំផុត។ យ៉ាងណាមិញ ប្រសិនបើកម្លាំងបំបែកបំបាក់ «ចង់ឱ្យតៃវ៉ាន់ឯករាជ្យ» បង្ករឿងហេតុនិងបង្ខិតបង្ខំ ឬរហូតដល់បំបែកខ្សែបន្ទាត់ក្រហម ដល់កាលនោះ «ប្រទេសចិននឹងចាត់វិធានការ យ៉ាងដាច់ម៉ាត់ដោយខានពុំបាន»

ការសម្តែងដ៏អាក្រក់របស់អ្នកនយោបាយមួយចំនួនតូចរបស់អាមេរិក ពិតជានឹងត្រូវបរាជ័យជាក់ជាមិនខាន។ ប្រការនេះមិនអាចកែប្រែនិម្មាបនកម្មដ៏រឹងមាំរបស់ប្រទេសចំនួន១៨០ នៅទូទាំងពិភពលោកក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍ប្រទេសចិនតែមួយនោះទេ មិនអាចរារាំងនិន្នាការជាប្រវត្តិសាស្ត្រដែលប្រទេសចិន នឹងសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិទាំងស្រុងបានឡើយ។ បញ្ហាតៃវ៉ាន់ពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ដូច្នេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិក គួរតែប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ និងធ្វើសកម្មភាពដោយមធ្យ័ត៕