(ប៉េកាំង)៖ «ក្នុងអំឡុងពេលខ្ញុំចុះត្រួតពិនិត្យនៅប្រទេសចិន ខ្ញុំបានប្រទះឃើញថា នៅក្នុងភូមិជាច្រើន អ្នកភូមិយកកៅអីតូចៗអង្គុយព័ទ្ធជុំវិញដើមឈើនៅកណ្តាលភូមិ ដើម្បីពិភាក្សាពីបញ្ហាអភិវឌ្ឍន៍ភូមិ»។ នេះគឺជាចំណាប់អារម្មណ៍របស់លោក Yukteshwar Kumar អភិបាលរងនៃក្រុង Bath ប្រទេសអង់គ្លេសចំពោះប្រជាធិបតេយ្យប្រទេសចិន។ សៀវភៅសស្ដីពី «ប្រជាធិបតេយ្យរបស់ប្រទេសចិន» ដែលរដ្ឋាភិបាលចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ បានលើកឡើងពីរូបភាពប្រជាធិតេយ្យ នៅថ្នាក់មូលដ្ឋានបែបនេះ ហើយបានបកស្រាយយ៉ាងគ្រប់ជ្រុងជ្រោយនូវឧត្តមគតិ ការកំណត់របប និងការអនុវត្តជាក់ស្តែងដ៏ជោគជ័យ របស់ប្រជាធិបតេយ្យប្រទេសចិន ព្រមទាំងបានចង្អុលបង្ហាញថា «ប្រជាជនធ្វើជាម្ចាស់ផ្ទះជាធាតុពិត និងខ្លឹមសារគន្លឹះរបស់ប្រជាធិបតេយ្យប្រទេសចិន»

ការស្វែងរកឥតស្រាកស្រាន្តរបស់បក្សកុម្មុយនិស្តចិន ដែលបានបង្កើតឡើងមួយរយឆ្នាំមកហើយ ជាពិសេស គឺការអនុវត្តជាក់ស្តែងលើវិស័យប្រជាធិបតេយ្យប្រជាជន ក្នុងដំណើរអភិវឌ្ឍទាំងមូលដែលបក្សកុម្មុយនិស្តចិន បានជំរុញយ៉ាងខ្លាំងក្លាតាំងពីសមាជបក្សលើកទី ១៨ មក ការអនុវត្តជាក់ស្តែងទាំងនេះបានបញ្ជាក់ថា៖ សម្រេចបាននូវប្រជាធិបតេយ្យ ដែលមានវិធីសាស្ត្រច្រើនយ៉ាង វិធីណាមួយសមស្របគឺជាវិធីល្អជាងគេ ប្រទេសមួយមានប្រជាធិតេយ្យឬអត់ សំខាន់គឺស្ថិតនៅលើ តើប្រជាជននៃប្រទេសនេះជាម្ចាស់ផ្ទះឬអត់។ តួយ៉ាងដូចជាការបោះឆ្នោត ការបោះឆ្នោតជ្រើសរើសតំណាងប្រជាជន នៃសភាតំណាងប្រជាជនគ្រប់ថ្នាក់ទូទាំងប្រទេសចិន បានអនុវត្តតាមវិធីសាស្ត្រធ្វើការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ និងដោយប្រយោល។ បច្ចុប្បន្ននេះ ប្រទេសចិនកំពុងធ្វើការបោះឆ្នោតផ្លាស់ប្តូរអាណត្តិថ្នាក់ឃុំស្រុក ដោយមានអ្នកបោះឆ្នោតចំនួនលើសពី ១ពាន់លាននាក់បានចូលរួម អាចនិយាយបានថា នេះជាការបោះឆ្នោតដែលមាន ទ្រង់ទ្រាយធំជាងគេនៅលើពិភពលោក។

លើសពីនេះ យើងមកមើលពីសេចក្តីសម្រេច។ នៅប្រទេសចិន ការធ្វើសេចក្តីសម្រេច លើនីតិបញ្ញត្តិសំខាន់ៗ ហើយសុទ្ធតែធ្វើតាមរបៀបវារៈប្រកបដោយប្រជាធិបតេយ្យ និងធ្វើការសម្រេច ប្រកបដោយវិទ្យាសាស្ត្រ និងប្រជាធិបតេយ្យ។ សំឡេងមកពីថ្នាក់មូលដ្ឋានកាន់តែច្រើន អាចឡើងទៅកាន់ស្រទាប់ធ្វើសេចក្តីសម្រេចគ្រប់ថ្នាក់ ហើយមតិប្រជាជនកាន់តែច្រើនឡើងៗ បានក្លាយជាសេចក្តីសម្រេចលើគោលនយោបាយ ដ៏សំខាន់របស់រដ្ឋាភិបាល។

ដូច្នេះសបញ្ជាក់ឱ្យឃើញថា ទាំងគោលនយោបាយជាតិ ទាំងការគ្រប់គ្រងសង្គម រហូតដល់ការស្លៀកពាក់ ហូបចុក ស្នាក់នៅនិងធ្វើដំណើរ ប្រជាជចិនសុទ្ធតែអាចលើកឡើងនូវសំណូមពរបស់ខ្លួន នៅរដ្ឋបាលគ្រប់ជាន់ថ្នាក់ ហើយក៏អាចទទួលបានការឆ្លើយតប។ បើប្រៀបធៀបនឹងប្រទេសចិន នៅប្រទេសលោកខាងលិចមួយចំនួន ប្រជាជនគ្រាន់តែត្រូវដាស់ឱ្យភ្ញាក់ឡើង នៅពេលធ្វើការបោះឆ្នោតសកល តែបន្ទាប់ពីធ្វើការបោះឆ្នោតរួចក៏ត្រូវសម្ងំស្ងៀម ប្រការនេះមិនមែនជាប្រជាធិបតេយ្យពិតប្រាកដនោះទេ។ ប៉ុន្តែ ប្រទេសបែបនេះ បែរជានឹងរៀបចំធ្វើអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» ហើយចង់ធ្វើជាអ្នកដឹកនាំនៃប្រជាធិបតេយ្យ វាពិតជាគួរឱ្យអស់សំណើចខ្លាំងណាស់។

ការអនុវត្តដ៏ជោគជ័យរបស់ប្រជាធិបតេយ្យនៃប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រជាធិបតេយ្យបែបលោកខាងលិច មិនមែនជារូបភាពតែមួយគត់ និងទាំងមូលរបស់ប្រជាធិបតេយ្យរបស់មនុស្សជាតិទេ លោកខាងលិចក៏មិនអាចកាន់កាប់នូវសិទ្ធិធ្វើសន្និដ្ឋាន និងសិទ្ធិធ្វើវិនិច្ឆ័យចំពោះប្រជាធិបតេយ្យនោះឡើយ។ នៅពេលអនាគត ប្រទេសចិននឹងបន្តអភិវឌ្ឍប្រជាធិបតេយ្យ ក្នុងដំណើរអភិវឌ្ឍទាំងមូល ក្នុងន័យជំរុញប្រជាធិបតេយ្យភាព ក្នុងទំនាក់ទំនងអន្តរជាតិ ដើម្បីជំរុញដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់អរិយធម៌នយោបាយមនុស្សជាតិ៕