(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦៦, ៦៩២,៧៨១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២៧៧,៥៩៥នាក់ និងជាសះស្បើយឡើងវិញ ២៤០,២៣៣,៩៧២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥០, ១៤៨,៦៨០នាក់ ស្លាប់ចំនួន ៨១០,២៤៦នាក់ និងជាសះស្បើយចំនួន ៣៩,៦៧២, ២៩៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៦៤៨,០៨៦នាក់ ស្លាប់ចំនួន ៤៧៣,៥៣៧នាក់ និងជាសះស្បើយ ៣៤,០៦៩, ៦០៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ១៤៧,៤៧៦នាក់ ស្លាប់ ៦១៥,៧៨៩នាក់ និងជាសះស្បើយ ២១,៣៧០,៣៨៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖