(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ភ្ញៀវកិច្ចត្តិយសចិន និងបរទេសរាប់រយរូបបានជួបជុំគ្នានៅក្រុងក្វាងចូវ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពី «យល់ដឹងអំពីប្រទេសចិន» ឆ្នាំ ២០២១ ក្រោមប្រធានបទ «មកពីណា និងទៅណា-ស្ថានការណ៍ប្រែប្រួលមួយរយឆ្នាំនៃពិភពលោក និងប្រទេសចិន និងបក្សកុម្មុយនិស្ត» ដើម្បីរួមគ្នាពិគ្រោះពិភាក្សាអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ប្រទេសចិន។ ក្នុងអំឡុងពេលសន្និសីទ សំណួរទូទៅចំនួន ២ ត្រូវបានលើកឡើង ហើយបានអញ្ជើញភ្ញៀវកិច្ចតិ្តយសចិន និងបរទេសឲ្យឆ្លើយដោយឡែកពីគ្នា។ ខាងក្រោមនេះគឺជាចម្លើយនៃសំណួរនៃសតវត្សរ៍។

សំណួរទី ១៖ តើប្រទេសចិនខ្លាំងនឹងរួមរស់ជាមួយពិភពលោកដោយរបៀបណា?

លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់ និងជាប្រធានសមាគមបេតិកភណ្ឌវប្បធម៌ចិនបានថ្លែងថា ក្នុងការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូររវាងអរិយធម៌ ចិននិងពិភពលោក យើងត្រូវបង្កើតបរិយាកាស និងលក្ខខណ្ឌសម្រាប់កិច្ចសន្ទនា ត្រូវផ្សព្វផ្សាយ និងធ្វើកិច្ចសន្ទនាតាមទម្រង់ដែលគូភាគីអាចយល់បាន ដើម្បីរៀបរាប់ពីរឿងរ៉ាវចិនដ៏រស់រវើកតាមរយៈវត្ថុបុរាណ។

លោក Xu Weixin អនុប្រធានសមាគមសិក្សាស្រាវជ្រាវជាតិនវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងជាអតីតអនុប្រធានសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា ក្នុងប្រវត្តិសាស្ត្រចិន មិនដែលកើតមានសង្រ្គាមឈ្លានពានបរទេសនោះទេ ប្រទេសចិននៅអតីតកាលគឺអ៊ីចឹង ប្រទេសចិននៅបច្ចុប្បន្នកាល និងប្រទេសចិននៅអនាគតកាលក៏អ៊ីចឹងដែរ។

លោក Zheng Yongnian ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវពិភពលោក និង ប្រទេសចិនសហសម័យ នៃសាកលវិទ្យាល័យភាសាចិនហុងកុង (ក្រុង Shenzhen) បានថ្លែងថា ឥឡូវនេះ ប្រទេសលោកខាងលិចបានស្វែងយល់ពីប្រទេសចិន តាមរបៀបឡូជីកលោកខាងលិច ប៉ុន្តែយើងត្រូវបង្ហាញឱ្យពិភពលោកឃើញថា យើងជាប្រទេសអរិយធ៌មបែបថ្មី។ ប្រទេសចិនគឺជាអ្នកការពារ អ្នកស្ថាបនា អ្នកគាំទ្រ និងជាអ្នកបង្កើតនៃសន្តិភាពពិភពលោក។

លោក Zhang Yi ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សង្គម នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិន បានបង្កើតឱកាសសម្រាប់ពិភពលោក ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ។ យើងច្របាច់បញ្ជូលឱកាសទាំងពីរនេះមួយគ្នា ក៏បានបង្កើតអព្ភូតហេតុពីរ។ អព្ភូតហេតុមួយគឺជាកំណើនសេដ្ឋកិច្ចដ៍លឿន ហើយអព្ភូតហេតុមួយទៀត គឺស្ថិរភាពសង្គមរយៈពេលយូរ។ ដូច្នេះ អព្ភូតហេតុទាំងពីរនេះសុទ្ធតែជាមូលដ្ឋានគ្រឹះ សម្រាប់ការរួមរស់ដោយសន្តិសវិជ្ជមាន ជាមួយពិភពលោកទាំងមូលនាពេលអនាគតរបស់ប្រទេសចិន។

លោក He Qianming ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវទីក្រុង HuaQing នៅក្រុង Shenzhen បានថ្លែងថា កាលពីអតីតកាល ប្រទេសចិនជាសំខាន់បានសម្របខ្លួន ទៅនឹងច្បាប់អន្តរជាតិដែលមានស្រាប់ ហើយបានខិតខំប្រឹងប្រែងរួមបញ្ចូលទៅក្នុងប្រព័ន្ធពិភពលោក ឥឡូវនេះ ប្រទេសចិនគួរតែចូលរួមទៅក្នុងការកែទម្រង់ប្រព័ន្ធច្បាប់អន្តរជាតិ។

លោក Zhang Yunfei ប្រធានក្រុមហ៊ុនទីប្រាំនៃនាយកដ្ឋានផ្លូវដែកចិនទី ២០ បានថ្លែងថា គំនិតផ្តួចផ្តើម «ខ្សែក្រវាតនិងផ្លូវ» គឺជាវេទិកាដ៏មានប្រសិទ្ធភាព សម្បូរបែប និងពេញលេញមួយ។ ក្នុងចំណោមចម្ងាយផ្លូវដែកសរុប ដែលប្រទេសចិនបានសាងសង់នៅក្រៅប្រទេស មួយភាគប្រាំនៃប្រវែងផ្លូវដែកសរុប គឺសាងសង់ដោយនាយកដ្ឋានផ្លូវដែកទី ២០ របស់ប្រទេសចិន។

លោក Gordon Brown អតីតនាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា «សម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានបំផុសគំនិតយើង នោះគឺយើងត្រូវបង្កើតសហគមន៍រួមផលប្រយោជន៍ជាសកល»។ ខ្ញុំយល់ស្របទាំងស្រុងជាមួយនឹងឆន្ទៈក្នុងការរួមសហការជាមួយគ្នា ទោះបីជាមានការខ្វែងគំនិតជាច្រើនរវាងប្រទេសនានាក៏ដោយ។

សំណួរទី ២៖ តើប្រទេសចិននឹងក្លាយទៅជាយ៉ាងណាក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនេះ?

លោក Liu Jian ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវនវានុវត្តន៍អប់រំចិន នៃសាកលវិទ្យាល័យគរុកោសលក្រុង Beijing សម្គាល់ឃើញថា សេដ្ឋកិច្ចចិនមុខជានឹងសម្រេចបាននូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដ៏ពិតប្រាកដ ហើយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិននឹងត្រូវបានប្រើប្រាស់លើឆាកអន្តរជាតិ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិលើវិស័យសំខាន់ៗជាច្រើន។

លោក Zhang Xiliang ប្រធាននៃវិទ្យាស្ថានសិក្សាស្រាវជ្រាវថាមពល បរិស្ថាន និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua បានថ្លែងថា នៅពេលអនាគត ប្រទេសចិននឹងដឹកនាំការធ្វើអភិបាលកិច្ច ចំពោះការប្រែប្រួលអាកាសធាតុពិភពលោក ដោយប្រែពីអ្នកចូលរួម និងអ្នករួមចំណែកបច្ចុប្បន្នទៅជាអ្នកដឹកនាំ ។ ដល់ពេលនោះបច្ចេកវិទ្យាកាបូនទាប និងឧស្សាហកម្ម (ដែលពាក់ព័ន្ធ) របស់ប្រទេសចិននឹងមានកម្លាំងប្រកួតប្រជែងកាន់តែខ្លាំង។

លោក Zhang Yunfei ប្រធាននៃក្រុមហ៊ុនទី ៥ នៃនាយកដ្ឋានទី ២០ នៃក្រុមហ៊ុនផ្លូវដែកចិនបានថ្លែងថា នៅជំហានក្រោយ ការអភិវឌ្ឍលើវិស័យសំណង់អាចជាការផ្តល់ព័ត៌មានវិទ្យា និងភាពឆ្លាតវៃ។ ក្នុងចំណោមនោះ ការសម្រេចបាននូវការសាងសង់ដោយគ្មានមនុស្ស គឺជាក្តីសុបិនដ៏ធំបំផុតរបស់ខ្ញុំ។

លោក Pan Jingong ប្រធាននៃក្រុមហ៊ុន CNBM Optoelectronic Materials ក្រុង Chengdu បានថ្លែងថា «ខ្ញុំជឿថា ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខនេះ កញ្ចក់ដែលផលិតអគ្គិសនីនឹងបង្កើតពិភពលោកថ្មីស្រឡាងមួយ»។

លោក Shan Jixiang អតីតប្រធានសារមន្ទីរវាំងចាស់ និងជាប្រធានសមាគមបេតិកភណ្ឌវប្បធម៌ចិនបានថ្លែងថា គោលដៅទីមួយរបស់យើងគឺអនុវត្តនូវអ្វីដែលលោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា វត្ថុបុរាណវប្បធម៌ដែលរក្សាទុកក្នុងវាំងចាស់ បេតិកភណ្ឌដែលដាក់ពង្រាយនៅលើទឹកដីដ៏ធំល្វឹងល្វើយ និងអក្សរដែលសរសេរក្នុងសៀវភៅបុរាណ សុទ្ធតែមានជីវិតឡើងវិញ។

លោក Wang Yihong ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវការអប់រំ នៃសមាគមសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តនវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបានថ្លែងថា «ការអប់រំនាពេលអនាគតនឹងមានលក្ខណៈផ្ទាល់ខ្លួន» ដែលសង្កត់ធ្ងន់លើការគោរពរាប់អាន និងការយកចិត្តទុកដាក់ចំពោះបុគ្គលម្នាក់ៗ និងសមស្របនឹងលក្ខណៈពិសេស និងតម្រូវការរបស់កុមារម្នាក់ៗ។

លោក Xu Weixin អនុប្រធានសមាគមស្រាវជ្រាវនវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងជាអតីតអនុប្រធានសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន បានថ្លែងថា ខ្ញុំសង្ឃឹមថានឹងអាចមើលឃើញប្រទេសចិនកាន់តែស្រស់ស្អាតមួយ។ ការអភិវឌ្ឍដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍពណ៌បៃតង និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ អាចធ្វើឱ្យមេឃរបស់ប្រទេសចិនកាន់តែខៀវ និងទឹកកាន់តែថ្លា ហើយកូនៗរបស់យើងអាចមានជីវភាពរស់នៅកាន់តែសុភមង្គល។

លោក Ueda Toshihiro អ្នកតំណាងទូទៅនៃក្រុមហ៊ុន AGC Group របស់ប្រទេសជប៉ុនប្រចាំនៅប្រទេសចិនបានថ្លែងថា ខ្ញុំសង្ឃឹមថា ប្រទេសចិនអាចផ្តល់នូវផែនការរបស់ប្រទេសចិនដល់ប្រទេសផ្សេងទៀតនៅលើពិភពលោកនៅពេលដែលគោលដៅ នៃការតស៊ូសតវត្សរ៍ទីពីរត្រូវបានសម្រេច៕