(វ៉ាស៊ីនតោន)៖ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Johns Hopkins (JHU) បានសរសេរអត្ថបទមួយដែលបានចេញផ្សាយនាពេលថ្មីៗនេះនៅលើការសែត Eurasia Review ថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១។

លោក David B. Kanin សាស្ត្រាចារ្យរងនៅសាលា Advanced International Studies បាននិយាយថា សហរដ្ឋអាមេរិករក្សាបាននូវ «ទ្រព្យសម្បត្តិ និងសមត្ថភាពបានល្អ» ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្វីៗនៅស្ថិតស្ថេរ មានការរំពឹងទុកតិចតួចដែលថាប្រទេសនេះអាច «អនុវត្តការគ្រប់គ្រងប្រកបដោយជោគជ័យ នៃមុខតំណែងសកល»

សាស្ត្រាចារ្យ រូបនេះបាន ប្រៀបធៀប ស្ថានភាព បច្ចុប្បន្ន របស់ សហរដ្ឋ អាមេរិក ទៅ នឹង ទសវត្សរ៍ ឆ្នាំ ១៩៦០ និង១៩៧០ ដោយ និយាយ ថា ការ បែកបាក់ ផ្ទៃក្នុងនៅសម័យ កាលទំនើប នេះ គឺមានសភាព កាន់តែ ស៊ីជម្រៅ និង គ្រោះថ្នាក់ ជាង។

យោងតាមលោក Kanin សហរដ្ឋអាមេរិកតែងតែទទួលរងនូវការបែកបាក់ធ្ងន់ធ្ងរ ដែលបណ្តាលមកពី «ប្រវត្តិនៃការរើសអើងជាតិសាសន៍ បញ្ហាសេដ្ឋកិច្ច វិសមភាព និងការបែងចែកតំបន់» ប៉ុន្តែសម្រាប់រយៈពេល១៥០ឆ្នាំដំបូង ដែលជនជាតិអាមេរិកឈ្លោះគ្នា ត្រូវបានការពារដោយមហាសមុទ្រទាំងពីរ ពីអំណាចខាងក្រៅ»

ទោះជាយ៉ាងណា អ្នកជំនាញបានបន្តទៀតថា លក្ខខណ្ឌពិសេស ដែលប្រទេសអាមេរិកអាចចូលរួមក្នុងសមរភូមិដោយមិនទទួលរងនូវការខូចខាត នៅពេលនេះគឺបានបាត់បង់ ហើយនឹងមិនកើតឡើងម្តងទៀតទេ៕