(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា «៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្ត និងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ តែងតែជាការងារសំខាន់របស់ខ្ញុំ»។ ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ។ ភាគទី១ គឺរឿងរ៉ាវស្តីពីការចុះត្រួតពិនិត្យការងារនៅក្រុង Dingxi មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ Dingxi ជាក្រុងល្បីឈ្មោះនៅប្រទេសចិន។ ភូមិ Yuangudui ជាភូមិក្រីក្រខ្លាំងនៅក្រុង Dingxi។

ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិ Yuangudui ស្រុក Weiyuan ក្រុង Dingxi ខេត្ត Gansu ដើម្បីសួរសុខទុក្ខប្រជាជនក្រីក្រលំបាក និងស្វែងយល់ពីស្ថានការណ៍ផលិតកម្ម និងជីវភាពរស់នៅរបស់ពួកគាត់។ លោកតា Ma Gang បានស្វាគមន៍លោក Xi Jinping នៅមាត់ទ្វារនៃទីធ្លា។

«តើលោកមានអាយុប៉ុន្មានហើយ? ខ្ញុំមកជូនពរឆ្នាំថ្មីដល់លោក។ លោក Xi Jinping បានចាប់ដៃរបស់លោកតា Ma Gang ហើយនិយាយយ៉ាងស្និទ្ធស្នាល។ អាយុ ៨០ឆ្នាំហើយ។ លោកអគ្គលេខាធិការបក្សបានមកសួរសុខទុក្ខ គឺជាសំណាងធំបំផុតរបស់ខ្ញុំ» លោកតា MaGang រំភើបខ្លាំងណាស់ដោយមិនដឹងថា ត្រូវនិយាយពីអ្វី។

តើមានស្បៀងអាហារគ្រប់គ្រាន់ទេ? តើមានប្រាក់ធានាជីវភាពទេ មានការធានារ៉ាប់រ៉ងសុខភាពទេ? ចៅៗបានទៅសាលារៀតទេ? ទំនិញសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានត្រៀមរួចហើយឬនៅ? បន្ទាប់ពីទទួលបានការឆ្លើយតបជាវិជ្ជមានរបស់លោកតា Ma Gang លោក Xi Jinping មានភាពរីករាយណាស់។

លោក Xi Jinping បានយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពចិញ្ចឹមសត្វនៅក្នុងភូមិ។ លោកបាននិយាយថា នៅពេលអនាគត ការអភិវឌ្ឍនៅភូមិត្រូវតែផ្តោតលើការត្រួសត្រាយ វិធីបង្កើនប្រាក់ចំណូល ចិញ្ចឹមសត្វដើម្បីបានប្រាក់ចំណូលខ្ពស់ និងមានស្ថិរភាព ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ លើការដោះស្រាយបញ្ហាបណ្តុះបណ្តាល ការបង្ការជំងឺឆ្លងសត្វ និងការលក់។

ជិតម៉ោង ១២ថ្ងៃត្រង់ហើយ លោក Xi Jinping បានចេញពីផ្ទះរបស់លោកតា Ma Gang ហើយអ្នកភូមិបាននាំគ្នាទៅចាប់ដៃលោកអគ្គលេខាធិការ ដើម្បីនិយាយលាដំណើរ។ លោក Xi Jinping បានលើកទឹកចិត្តថា «បក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលសុទ្ធតែយកចិត្តទុកដាក់ខ្ពស់ ដល់ការងារកាត់បន្ថយភាពក្រីក្រ មុខជានឹងផ្តល់ការគាំទ្រ និងជំនួយដល់អ្នកភូមិជាមិនខាន។ អ្នកភូមិត្រូវតែស្វែងរកផ្លូវអភិវឌ្ឍន៍ ខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ ហើយកែប្រែស្ថានភាពក្រីក្រក្នុងពេលឆាប់ៗ៕