(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦៣, ០៥៦,៦១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២៣៣,៣៣៦នាក់ និងជាសះស្បើយឡើងវិញ ២៣៧,៥៣៩,៨៩០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩, ៤២៨,៩១៣នាក់ ស្លាប់ចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយចំនួន ៣៩,២០៥, ៩០២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៩៦,៧៧៦នាក់ ស្លាប់ចំនួន ៤៦៩,២៤៧នាក់ និងជាសះស្បើយ ៣៤,០១៨, ២៩៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៩៤,៤៥៩នាក់ ស្លាប់ ៦១៤,៧៥៤នាក់ និងជាសះស្បើយ ២១,៣២១,៦៣១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖