(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦២, ៣៦៦,៨៨៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២២៤,៣៥៨នាក់ និងជាសះស្បើយឡើងវិញ ២៣៦,៩០២,៧០៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៩, ២៩២,៣១១នាក់ ស្លាប់ចំនួន ៨០១,២៣៧នាក់ និងជាសះស្បើយចំនួន ៣៩,០២៦, ៧៦១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៥៨៣,៥៩៧នាក់ ស្លាប់ចំនួន ៤៦៨,៧៩០នាក់ និងជាសះស្បើយ ៣៤,០០៨, ១៨៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ០៨៤,៧៤៩នាក់ ស្លាប់ ៦១៤,៤២៨នាក់ និងជាសះស្បើយ ២១,៣០៤,១១៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖