(ប៉េកាំង)៖ អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ជំរុញកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន សម្រាប់ផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង និងការប្រកួតកីឡានិស្សិតពិភពលោកទីក្រុង Chengdu, អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនផ្តល់សិទ្ធិឱ្យក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ម៉ាកាវចាក់ផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាជុំថ្មី។

ថ្ងៃទី២៤ ខែវិច្ឆិកា អគ្គស្ថានីយវិទ្យុនិងទូរស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ម៉ាកាវ បានចុះហត្ថលេខាលើ «លិខិតផ្តល់សិទ្ធិសម្រាប់ប្រព័ន្ធសារព័ត៌មាន ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡា» ជុំថ្មីមួយនៅទីក្រុងក្វាងចូវ។

អគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិន បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ម៉ាកាវ ផ្សាយបន្តផ្ទាល់ពីប៉ុស្តិ៍អូឡាំពិក CCTV-16 ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយបានផ្តល់សិទ្ធិឱ្យ ចាក់ផ្សាយព្រឹត្តិការណ៍កីឡានិស្សិតពិភពលោករដូវក្តៅទីក្រុង Chengdu ផងដែរ។
នេះគឺជាវិធានការជាក់ស្តែងមួយដែលអគ្គស្ថានីយវិទ្យុ និងទូរស្សន៍មជ្ឈិមចិនបានអនុវត្ត នូវគោលនយោបាយផ្តល់ផលប្រយោជន៍ ផ្នែកវប្បធម៌សម្រាប់ម៉ាកាវ និងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហការជាយុទ្ធសាស្ត្រ ជាមួយសាលារដ្ឋបាលពិសេសម៉ាកាវ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសង្កត់ធ្ងន់ថា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងផ្សព្វផ្សាយយ៉ាងពេញលេញនូវស្មារតី ការងារដែលធ្វើឱ្យប្រសើរឡើង មានសុក្រឹតភាពជាបន្តបន្ទាប់ ដើម្បីបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយនូវទំព័រថ្មី នៃការប្រកួតកីឡាអូឡាំពិកដ៏អស្ចារ្យ និងវិសាមញ្ញ៕