(ប៉េកាំង)៖ នៅថ្ងៃទី ១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា «មិនថាស្ថានការណ៍ពិភពលោក មានការវិវឌ្ឍយ៉ាងណានោះទេ ក៏ឧត្តមភាពនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពធន់ និងសន្ទុះខ្លាំងនឹងមិនផ្លាស់ប្តូរឡើយ។ យើងគួរប្រកាន់ខ្ជាប់ការសម្លឹងមើលទៅមុខ និងដើរឆ្ពោះទៅមុខ ហើយប្រឆាំងនឹងការទង្វើរើសអើងអ្នកដទៃ។ ការចែកបក្ខពួកតាមមនោគមវិជ្ជ និងភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាចហើយក៏មិនគួរត្រឡប់ ទៅរកស្ថានភាពបដិបក្ខ និងបែកបាក់គ្នាដូចក្នុងអំឡុងពេលសង្គ្រាមត្រជាក់នោះទេ»