(ប៉េកាំង)៖ «ពាណិជ្ជករផលិតគ្រឿងឧបភោគបរិភោគ នៃប្រទេសរុស្ស៊ី បានដាក់លក់ផលិតផលតាមអនឡាញ នៃពិព័រណ៍នាំចូលចិនអន្តរជាតិ គ្រាន់តែចំណាយពេលប៉ុន្មានវីនាទីប៉ុណ្ណោះ ក៏ទទួលបានប្រាក់ចំណេញរាប់លានប្រាក់យាន់ចិនដែរ»

«សារព័ត៌មានរុស្ស៊ី» បានចុះផ្សាយដំណឹងដូចពោលខាងលើ នាពេលថ្មីៗកន្លងទៅនេះ។ រីឯកាសែត zaobao នៃប្រទេសសិង្ហបុរីវិញ បានចុះផ្សាយដំណឹងយ៉ាងលម្អិត អំពីការស្វែងរកឱកាសពាណិជ្ជកម្មយ៉ាងសកម្ម តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួន របស់ពាណិជ្ជករសិង្ហបុរី ដោយបានអះអាងថា ក្រុមអ្នកមានជាច្រើនរបស់ប្រទេសចិន បានផ្តល់ឱកាសពាណិជ្ជកម្មពិសេសដល់សហគ្រាសសិង្ហបុរី ដូច្នេះ ទោះបីជាក្នុងបរិបទនៃការរីករាលដាល នៃជំងឺកូវីដ១៩ក៏ដោយ ក៏សហគ្រាសសិង្ហបុរីបានពុះពារឧបសគ្គ ដើម្បីចូលរួមការតាំងពិព័រណ៍ផងដែរ។

អ្វីដែលបានចាប់អារម្មណ៍ពីភាពរស់រវើក នៃពិព័រណ៍នាំចូលចិនអន្តរជាតិ មិនត្រឹមតែសហគ្រាសមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបរិមាណជួញដូរ តាមកិច្ចសន្យាក្នុងមួយឆ្នាំមានដល់ទៅ ៧០.៧២ពាន់លានដុល្លារអាមេរិកផងដែរ តួលេខនេះបានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាផ្លែផ្កា ដែលសហគ្រាសលើពិភពលោកទាំងមូល ទទួលបានក្នុងពិព័រណ៍នាំចូលអន្តរជាតិ។ ដូចនេះ សហគ្រាសជាច្រើនដែលបានចូលរួមក្នុងពិព័រណ៍លើកនេះ បាននាំគ្នាលើកឡើងថា “ឆ្នាំក្រោយនឹងមកចូលរួមម្តងទៀត”។

សហគ្រាសដែលទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ មិនត្រឹមតែសហគ្រាសរុស្ស៊ី និងសិង្ហបុរីប៉ុណ្ណោះទេ ក្នុងចំណោមឯកសារមានបំណងធ្វើកិច្ចសហប្រតិបតិ្តការចំនួនជាង ២០០ច្បាប់ដែលបានឈានដល់ដោយសហគ្រាសចិន និងបរទេសចំនួនជាង ១ពាន់ ក្នុងប្រទេសនៅតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានការបញ្ជាទិញជាច្រើន។ ប្រការដែលគួរតែឱ្យចាប់អារម្មណ៍ គឺសហគ្រាសអាមេរិក ដែលបានចូលរួមពិព័រណ៍ឆ្នាំនេះ មានចំនួនប្រហែល ២០០សហគ្រាស ដែលបានបំបែកកំណត់ត្រាថ្មី។ ថ្វីត្បិតតែរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី មិនបានចូលរួមពិព័រណ៍លើកនេះក៏ដោយ ក៏រដ្ឋបាលរដ្ឋ Victoria របស់អូស្ត្រាលីបានទម្លាក់ថវិកាដោយខ្លួនឯង ដើម្បីផ្តល់ជំនួយជាប្រាក់ដល់សហគ្រាសនៃរដ្ឋនេះ ចំនួនរាប់សិបសហគ្រាសទៅចូលរួមពិព័រណ៍។

ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន តម្រូវការយ៉ាងខ្លាំងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមនិងការផ្លាស់ប្តូររូបមន្តទៅជា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សុទ្ធតែបានផ្តល់ការបញ្ជាទិញជាច្រើន ដល់ពិភពលោកទាំងមូល ដែលបានបំពេញបន្ថែមកម្លាំងចលករ សម្រាប់ឱ្យបណ្តាប្រទេសនានា យកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ១៩។

បច្ចុប្បន្ននេះ ចរាចរណ៍ទំនិញ ឃ្លាំងស្តុកទុក និងកំពង់ផែរបស់ប្រទេសចិន សុទ្ធតែបានស្តារឡើងវិញយ៉ាងល្អប្រសើរ។ និយាយចំពោះប្រទេសមិនរីកលូតលាស់បំផុតចំនួន ៣៣ ដែលទៅចូលរួមពិព័រណ៍ ប្រការនេះមានភាពទាក់ទាញជាពិសេស។ មិនថាកម្រាលព្រំសិប្បកម្ម និងគ្រាប់ Pine nuts របស់អាហ្វហ្កានីស្ថាន ឬក៏សាប៊ូបុរាណ និងប្រេងផ្កាកុលាបក្រុងដាម៉ាសរបស់ស៊ីរីក្តី ផលិតផលពិសេសដែលមានគុណភាពខ្ពស់ និងតម្លៃថោកទាំងនេះ បានចូលក្នុងទីផ្សារធំរបស់ចិន ដែលមានចំនួនប្រជាជនជាង ១,៤០០លាននាក់ តាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ។ ប្រការនេះនឹងជួយប្រទេសទាំងនេះ ដោះស្រាយបញ្ហាពិបាកក្នុងការអភិវឌ្ឍពាណិជ្ជកម្ម ហើយឆ្លងតាមរយៈការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន អាចចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍន៍ ណៃការធ្វើសកលភាពវូបនីយកម្មផងដែរ។

ដំណឹងថ្មីបំផុតបានឱ្យដឹងថា ការងារធ្វើបទបង្ហាញអំពី ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីប្រាំ បានចាប់ដំណើរការរួចហើយ បច្ចុប្បន្ននេះ ទំហំតាំងពិព័រណ៍ដែលសហគ្រាស បានកក់លើសពី ១៥ម៉ឺនម៉ែត្រក្រឡា ធំជាងរយៈពេលដូចគ្នានៃឆ្នាំមុន ។ អាចប៉ាន់ប្រមាណថា ប្រទេសចិនដែលបានពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ឥតឈប់ឈរ នឹងនាំមកនូវ «សមិទ្ធផលពិព័រណ៍នាំចូលចិនអន្តរជាតិ» និង «ឱកាសចិន» កាន់តែច្រើនដល់សហគ្រាសនៅលើពិភពលោកទាំងមូល៕ (#CCFR Comment#)