(ប៉េកាំង)៖ ដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះតាម ប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំវិស័យពាណិជ្ជកម្ម និងឧស្សាហកម្មនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា អស់កាលជាយូរមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនបានរួមបញ្ចូលជាមួយដំណើរសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រទេសចិនបានសម្រេចគោលដៅកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដោះស្រាយបញ្ហាក្រីក្របំផុតជាប្រវត្តិសាសាស្ត្រ ហើយកំពុងចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសសង្គមនិយមទំនើប ដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រទេសចិននឹងជំរុញកំណែទម្រង់និងបើកទូលាយដោយមិនងាករេ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការផ្លាស់បន្តូរទៅជារូបមន្តអភិវឌ្ឍន៍ បៃតងដោយគ្រប់ជ្រុងជ្រោយ ព្រម និងរួមចំណែកដល់ការកសាងអរិយធម៌អេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទូទាំងពិភពលោក ក្នុងន័យខិតខំប្រឹងប្រែជំរុញ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វីក៕