(ប៉េកាំង)៖ ពេលថ្មីៗនេះ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង និងជាបេសកជនពិសេសទទួលបន្ទុកការជំរុញការអប់រំរបស់កុមារី និងនារី នៃអង្គការយូណេស្គូ បានផ្តល់បទសម្ភាសន៍ពិសេសជាលាយលក្ខណ៍អក្សរជាមួយទស្សនាវដ្តី « courier » នៃអង្គការយូណេស្គូ។

លោកស្រី Peng Liyuan បានលើកឡើងថា ការលុបបំបាត់ភាពក្រីក្រនិងសម្រេចសមភាពយេនឌ័រគឺជាឧត្តមគតិរួមរបស់មនុស្សជាតិទាំងអស់ ថែមទាំងជាការរំពឹងទុករួម របស់នារីៗលើទូទាំងពិភពលោកផងដែរ។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេចគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ក្នុងនោះ ការកាត់បន្ថយភាពក្រីក្រផ្នែកការអប់រំជាវិធានការដ៏សំខាន់ក្រៃលែង។ យើងគួរតែមានការប្តេជ្ញាចិត្តកាន់តែរឹងមាំដើម្បីជំរុញការអប់រំរបស់កុមារី និងនាទី ខិតខំធ្វើឱ្យនារីកាន់តែ ច្រើនទទួលបានការអប់រំល្អ សំដៅរួមចំណែកក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ។

បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែរីករាលដាលនៅលើទូទាំងពិភពលោកដដែល ការមិនអនុញ្ញាតកុមារីណាម្នាក់ឱ្យបាត់បង់ឱកាសទទួលការអប់រំគឺជាបំណងប្រាថ្នា រួមរបស់យើង យើងគួរតែសាមគ្គីគ្នា ធ្វើកិច្ចសហប្រតិបត្តិការ បង្កើនការទម្លាក់ប្រាក់ទុន ស្វែងរកនិងធ្វើការច្នៃប្រឌិតថ្មី ដើម្បីទប់ទល់នឹងបញ្ហាប្រឈម៕