(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិ្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥០, ២៦៩,៦៦៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៦០,១២២នាក់ និងជាសះស្បើយឡើងវិញ ២២៦,៥៤៣,៨៦៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៧, ៣១៣,៤១២នាក់ ស្លាប់ចំនួន ៧៧៥,០៩៥នាក់ និងជាសះស្បើយចំនួន ៣៧,៣១១,៦៦៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៣៥៤,៩៦៦នាក់ ស្លាប់ចំនួន ៤៦០,៧៨៧នាក់ និងជាសះស្បើយ ៣៣,៧៤០, ៩២៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៨៧៤,៣២៤នាក់ ស្លាប់ ៦០៩,៤១៧នាក់ និងជាសះស្បើយ ២១,០៦២,២១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖