(ប៉េកាំង)៖ នៅវេលាយប់ថ្ងៃទី ៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមពិធីសម្ពោធបើក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «សូមឱ្យវាយោនៃការបើកទូលាយ ញ៉ាំឱ្យពិភពលោកមានភាពកក់ក្តៅ» តាមប្រព័ន្ធវីដេអូ។ សុន្ទរកថាគន្លឹះលើកនេះ បានវិភាគយ៉ាងស៊ីជម្រៅនូវនិន្នាការទូទៅ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងបូកសរុបពីសមិទ្ធផលដែលប្រទេសចិនទទួលបាន ចាប់តាំងពីការចូលជាសមាជិកអង្គការ WTO រយៈពេល ២០ ឆ្នាំមក និងអំពាវនាវឱ្យប្រទេសនានារួមគ្នា កសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ពិភពលោកទាំងមូល ។

* ការបើកទូលាយជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់របស់ប្រទេសចិនក្នុងសម័យទំនើប

- ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ពន្ធគយសរុបរបស់ប្រទេសចិន បានធ្លាក់ចុះពី 15.3% ដល់ត្រឹម 7.4% ដែលទាបជាងអាត្រា 9.8% ដែលបានសន្យាក្នុងពេលចូលជាសមាជិក WTO។

- រដ្ឋាភិបាលចិនបានលុបចោលច្បាប់ និងបទប្បញ្ញត្តិជាង 2300 ដែលជំរុញឱ្យទីផ្សារ និងសង្គមមានភាពកាន់តែសកម្ម។

- ចាប់តាំងពីជំងឺ COVID-19 ផ្ទុះរាលដាលមក ប្រទេសចិនបានផ្តល់ជូនសហគមន៍អន្តរជាតិ នូវម៉ាសប្រហែល ៣៥០ ពាន់លាន, សម្លៀកបំពាក់ការពារជាង ៦ ពាន់លាន, ឧបករណ៍ធ្វើតេស្តសម្រាប់មនុស្សជាង ៦ ពាន់លាននាក់ និងវ៉ាក់សាំងជាង ១,៦០០លានដូស។
ប្រទេសចិនជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងការអនុវត្តកិច្ចសន្យារបស់ខ្លួន ដោយសកម្មភាពជាក់ស្តែង ដែលបង្ហាញពីទំនួលខុសត្រូវ។ ២០ ឆ្នាំមកនេះ សេដ្ឋកិច្ចសរុបរបស់ចិន បានកើនឡើងពីលំដាប់ទី ៦ ដល់លំដាប់ទី ២ លើពិភពលោក
ការប្រើប្រាស់ទុនបរទេសរបស់ចិនជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍
ការវិនិយោគរបស់ចិនទៅបរទេសកើនឡើងពីលំដាប់ទី ២៦ លើពិភពលោកដល់លំដាប់ទី ១។

* ការប្តេជ្ញាចិត្តទាំងបីរបស់ប្រទេសចិននឹងមិនផ្លាស់ប្តូរឡើយ

- ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយ ដោយកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរឡើយ
- ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចែករំលែក នូវកាលានុវត្តភាពអភិវឌ្ឍន៍ ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរឡើយ
- ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការធ្វើឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ដល់គ្នា មានតុល្យភាព និងឈ្នះ-ឈ្នះក៏មិនផ្លាស់ប្តូរដែរ។

ប្រទេសចិនប្រកាន់ខ្ជាប់នូវចំណុចទាំង ៤ យ៉ាងមុតមាំមិនងាករេគាំពារពហុភាគីនិយមពិតប្រាកដ យ៉ាងមុតមាំមិនងាករេ,
ចែករំលែកកាលានុវត្តភាពទីផ្សារ ជាមួយពិភពលោកយ៉ាងមុតមាំមិនងាករេ,ជំរុញការបើកទូលាយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ,គាំពារផលប្រយោជន៍រួមរបស់ពិភពលោក យ៉ាងមុតមាំមិនងាករេ។

មនុស្សម្នាក់ពិបាកលើករបស់ធ្ងន់ បើមនុស្សជាច្រើនដើរជាមួយគ្នា វាងាយធ្វើដំណើរបានលឿន មានន័យថា សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការទើបអាចឈានដល់គោលដៅជំងឺ COVID-19 កំពុងបន្តរីករាលដាលនៅទូទាំងពិភពលោក។

ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ នៅតែមិនងាយស្រួលប្រជាជននៃប្រទេសនានាគួរតែរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីពុះពារឧបសគ្គប្រទេសចិនរីករាយរួមជាមួយប្រទេសនានាក្នុងន័យកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ
ដើម្បីធ្វើឱ្យវាយោនៃការបើកទូលាយ ផ្តល់ភាពកក់ក្តៅដល់ពិភពលោកទាំងមូល៕