(ប៉េកាំង)៖ ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានថ្លែងថា៖ ការបើកទូលាយជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់ របស់ប្រទេសចិនក្នុងស័យទំនើប។ ឆ្នាំ ២០២១ ជាខួបលើកទី ២០ ដែលចិនបានចូលរួមអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ រយៈពេល ២០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបន្តធ្វើកំណែទម្រង់ដោយស៊ីជ្រៅ និងបានបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ហើយចិនបានរ៉ាប់រងភារកិច្ចដោយម្ចាស់ការ ដើម្បីផ្តល់ផលប្រយោជន៍ដល់ពិភពលោក។ បន្ទាប់ពីបានចូលរួមអង្គការ WTO ប្រទេសចិនកាន់តែបើកទូលាយ ដែលបានជំរុញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះត្រង់ដល់ ឥស្សរជនអន្តរជាតិគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ដែលជាសាក្សី អ្នកចូលរួម និងជាអ្នកគាំទ្រដល់ដំណើរប្រវត្តិសាស្ត្រនេះ!។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងជំរុញយ៉ាងដាច់ខាត មិនងាករេនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងការគាំពារពហុភាគីនិយមដ៏ពិតប្រាកដ។ ប្រទេសចិននឹងបន្តចូលរួមយ៉ាងស៊ីជម្រៅ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដូចជាការបូនទាបបៃតង សេដ្ឋកិច្ចឌីជីថលជាដើម នឹងជំរុញយ៉ាងសកម្មដល់ការចូលរួម «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកបែបគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (CPTPP)» និង «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល( DEPA)»