(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៩, ៣៣០,៦៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៤៤,៩២៦នាក់ និងជាសះស្បើយឡើងវិញ ២២៥,៨៣៩,១០៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៧, ១៨៧,២៥៦នាក់ ស្លាប់ចំនួន ៧៧២,៣១៥នាក់ និងជាសះស្បើយចំនួន ៣៧,១៩៤,១១១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៣៣២,៤០៧នាក់ ស្លាប់ចំនួន ៤៥៩,៨៧៥នាក់ និងជាសះស្បើយ ៣៣,៧១៥, ៧២២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៨៤៩,១៣៧នាក់ ស្លាប់ ៦០៨,៧១៥នាក់ និងជាសះស្បើយ ២១,០៤៧,២៩៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖