(ប៉េកាំង)៖ យប់ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះតាមប្រព័ន្ធវីដេអូ។ លោក Xi Jinping បានថ្លែងថាបច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ និងបម្រែបម្រួលនិម្មាបនកម្មពិភពលោកជះឥទ្ធិពលគ្នា ទៅវិញទៅមក ឯកតោភាគីនិយមនិងការពារនិយមកំពុងកើនឡើង សកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងជួបប្រទះនឹងចរន្តបញ្រ្ចាស។

ពេលបើកទូករដោយបញ្ច្រាសចរន្តទឹក បើមិនខំប្រឹងបរទៅមុខ ទូកនឹងថយក្រោយ។ យើងត្រូវតែក្តាប់ជាប់និន្នាការទូទៅនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចសកល គាំទ្រប្រទេសជុំវិញពិភពលោកក្នុងការបើកទូលាយ ប្រឆាំងឯកតោភាគីនិយមនិងការពារនិយម ដើម្បីជំរុញមនុស្សជាតិអោយឆ្ពោះទៅរកអនាគតកាន់តែល្អបវរ។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននឹងបង្កើតបន្ថែមតំបន់គំរូខាងការជំរុញពាណិជ្ជកម្មការនាំចូល និងបង្កើនការនាំចូលពីប្រទេសជិតខាង។ ប្រទេសចិននឹងគាំពារផលប្រយោជន៍រួមរបស់ពិភពលោកយ៉ាងដាច់ខាតមិនងាករេ។

ប្រទេសចិននឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការនៃកិច្ចសហប្រតិបត្តិការយន្តការ ដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក ប្រទេស G20 អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃ ជំរុញនិងពង្រឹងការពិគ្រោះពិភាក្សាលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល បៃតងនិងកាបូនទាប គាំទ្រអោយសម្ភារៈវេជ្ជសាស្រ្ដសំខាន់ៗដូចជាវ៉ាក់សាំងជាដើមចែកចាយដោយសមភាព និងធ្វើពាណិជ្ជកម្ម ដោយស្រួលក្នុងក្របខណ្ឌនៃទូទាំងពិភពលោក ជំរុញការកសាងរួមគ្នាប្រកបដោយគុណភាពខ្ពស់នៃ «ខ្សែក្រវាត់ និងផ្លូវ»

ប្រទេសចិននឹងចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ គាំពារសន្តិសុខស្បៀង និងសន្តិសុខថាមពលសកល ព្រមនិងបន្តផ្តល់ជំនួយបន្ថែម ទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍៕