(បរទេស)៖ យោងតាមទិន្នន័យរៀបរៀងដោយវែបសាយ Our World in Data ដែលតាមដានជាប់ជានិច្ចចំពោះ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទូទាំងពិភពលោកបានបង្ហាញឲ្យឃើញថា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជានៅតែឈរក្នុងលំដាប់ថ្នាក់លេខ ១ នៅទ្វីបអាស៊ី និងលេខ ៥ លើពិភពលោក ក្នុងនាមជាប្រទេសដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងអត្រាខ្ពស់ជាងគេបំផុត។

ខាងក្រោមនេះគឺជាអត្រាចាក់វ៉ាក់សាំង នៃបណ្តាប្រទេស និងតំបន់មួយចំនួននៅអាស៊ី សម្រាប់ដូសដំបូង៖

១៖ កម្ពុជា សម្រេចបាន ៨២% នៃចំនួនប្រជាជនសរុប
២៖ សិង្ហបុរី សម្រេចបាន ៨១% នៃចំនួនប្រជាជនសរុប
៣៖ កូរ៉េខាងត្បូង សម្រេចបាន ៨១% នៃចំនួនប្រជាជនសរុប
៤៖ ប្រ៊ុយណេ សម្រេចបាន ៨០% នៃចំនួនប្រជាជនសរុប
៥៖ ជប៉ុន សម្រេចបាន ៧៨% នៃចំនួនប្រជាជនសរុប
៦៖ ម៉ាឡេស៊ី សម្រេចបាន ៧៨% នៃចំនួនប្រជាជនសរុប
៧៖ នូវែលសេឡង់ សម្រេចបាន ៧៧% នៃចំនួនប្រជាជនសរុប
៨៖ អូស្ត្រាលី សម្រេចបាន ៧៤% នៃចំនួនប្រជាជនសរុប
៩៖ កោះតៃវ៉ាន់ (ចិន) សម្រេចបាន ៧៣% នៃចំនួនប្រជាជនសរុប
១០៖ ទីក្រុងហុងកុង (ចិន) សម្រេចបាន ៦១% នៃចំនួនប្រជាជនសរុប
១១៖ ថៃ សម្រេចបាន ៦១% នៃចំនួនប្រជាជនសរុប
១២៖ វៀតណាម សម្រេចបាន ៦០% នៃចំនួនប្រជាជនសរុប
១៣៖ ឥណ្ឌា សម្រេចបាន ៥៣% នៃចំនួនប្រជាជនសរុប
១៤៖ ឥណ្ឌូណេស៊ី សម្រេចបាន ៤៤% នៃចំនួនប្រជាជនសរុប
១៥៖ ឡាវ សម្រេចបាន ៤៤% នៃចំនួនប្រជាជនសរុប

ដោយឡែក, បើគិតក្នុងក្របខណ្ឌជាសកលវិញ ក៏ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោម លំដាប់ថ្នាក់កំពូលដែរ នោះគឺលេខ ៥ ដោយនៅក្រោមតែប្រទេស អេមីរ៉ាត់អារ៉ាប់រួម, ព័រទុយហ្គាល់, គុយបា, និងស៊ីលីតែប៉ុណ្ណោះ៕