(ប៉េកាំង)៖ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ បានសម្ពោធបើកនៅទីក្រុងសៀងហៃនៅថ្ងៃទី៤ ខែវិច្ឆិកា។ ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែត្រូវរៀបចំធ្វើជារៀង រាល់ឆ្នាំ ប៉ុណ្ណោះទេ ថែមទាំងត្រូវរៀបចំធ្វើដោយកម្រិតខ្ពស់មានប្រសិទ្ធភាពនិងកាន់តែល្អប្រសើរឡើង។

លោក Xi Jinping ប្រធានរដ្ឋចិនបានសន្យាបែបនេះនៅក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១។ ចាប់ពីឆ្នាំ២០១៨មក ប្រទេសចិនបានរៀបចំធ្វើពិព័រណ៍ នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីបង្កើតវេទិកាផ្លាស់ប្តូរសម្រាប់ការបង្ហាញពីសមិទ្ធផលជាផ្លែផ្កានៃការអភិវឌ្ឍ និងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ បានបន្ថែមកាលានុវត្តភាព និងកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាឱ្យកាន់តែជិតស្និទ្ធផងដែរ។

ខែវិច្ឆិកា ឆ្នាំ២០១៨ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១ បានបើកធ្វើដោយជោគជ័យនៅទីក្រុងសៀងហៃ ដែលទទួលបានការចាប់អារម្មារណ៍យ៉ាងខ្លាំងពីប្រទេសនានា។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជានិងសហគ្រាសចំនួន១៣ ដើម្បីចូលរួមពិព័រណ៍លើកនេះ។ នៅក្នុងពិព័រណ៍ លើកនេះ កម្ពុជាបានដាក់តាំងបង្ហាញផលិតផលពិសេសរបស់កម្ពុជាជាច្រើនប្រភេទដូចជា អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ស្ករត្នោតជាដើម ព្រមទាំងមានការធ្វើបទបង្ហាញពី ព័ត៌មានទេសចរណ៍និងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាជាដើម។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកិត្តិយសនៅពិព័រណ៍នាំចូលចិនអន្តរជាតិលើក២ ឆ្នាំ២០១៩ កម្ពុជាបានចូលរួមពិព័រណ៍ជាតិនិងពិព័រណ៍សហគ្រាសដោយតាំង បង្ហាញផលិតផលពិសេសរបស់កម្ពុជាទៅកាន់អ្នកបញ្ជាទិញ និងទស្សនិកជនមកពីពិភពលោកទាំងមូល។ បន្ទាប់ពីចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងលេចធ្លោ ហើយប្រទេសចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្កររបស់កម្ពុជា។

ការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ពិព័រណ៍អន្តរជាតិខ្នាតធំជាច្រើនបានត្រូវលុបចោល ឬពន្យារពេល សកម្មភាពពាណិជ្ជកម្ម របស់សហគ្រាសឆ្លងដែនរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ។ ក្នុងបរិបទនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើតាមពេលកំណត់ នេះបានបង្ហាញពីសមិទ្ធផលសំខាន់របស់ប្រទេស ចិនក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបន្ថែមទំនុកចិត្តដល់មជ្ឈដ្ឋានពាណិជ្ជកម្មពិភពលោក។

ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឥស្សរជនកម្ពុជាបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ ដែលបានរៀបចំនៅទីក្រុងសៀងហៃបានបង្ហាញថា ប្រទេសចិនបានជំរុញដោយរឹងមាំនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការបើកចំហទីផ្សារចំពោះពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានដើរតួនាទីសំខាន់ សម្រាប់ជំរុញការនាំចេញផលិតផលរបស់កម្ពុជា៕