(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

១៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថាចិន និងរុស្ស៊ីបរាជ័យបង្ហាញភាពជាមេដឹកនាំ ស្ដីពីការប្រែប្រួលអាកាសធាតុ

២៖ បទវិភាគ៖ «ការចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន» នឹងក្លាយជាខ្លឹមសារសំខាន់ នៃកិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណតិ្តទី១៩

៣៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីច្រានចោល ការចោទប្រកាន់របស់លោក ម៉ាក្រុង អំពីការ «កុហក» ជុំវិញកិច្ចសន្យាទិញនាវាមុជទឹក

៤៖ ទីបំផុតអាជ្ញាធរអូស្ត្រាលីរកឃើញ ក្មេងស្រីអាយុ៤ឆ្នាំនៅមានជីវិត បន្ទាប់ពីបានបាត់ខ្លួនជាង ២សប្តាហ៍

៥៖ ទិន្នន័យចុងក្រោយពី WHO៖ «មនុស្សស្លាប់ដោយសារកូវីដ-១៩ កើនលើស ៥លាននាក់, សហរដ្ឋអាមេរិករ៉ាប់រងករណីឆ្លង និងស្លាប់ច្រើនជាងគេលើលោក»

៦៖ កោះតៃវ៉ាន់ស្វាគមន៍ដំណើរទស្សនកិច្ច ជាលើកដំបូងបំផុតនៃប្រតិភូសភាអឺរ៉ុប