(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Eli Lilly បានឲ្យដឹងនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកានេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ១៩ របស់ខ្លួនបន្ថែមចំនួន៦១៤,០០០ដូសក្នុងតម្លៃ១.២៩ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

នៅក្រោមកិច្ចព្រមព្រៀងនេះក្រុមហ៊ុន Lilly នឹងផ្គត់ផ្គង់កម្រិតអប្បបរមាចំនួន ៤០០,០០០ដូសទៅឲ្យរដ្ឋាភិបាលអាមេរិកត្រឹមថ្ងៃទី៣១ ខែធ្នូ ចំណែកចំនួននៅសល់ត្រឹមថ្ងៃទី៣១ ខែមករាឆ្នាំក្រោយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ធ្លាប់បានទិញថ្នាំនេះដែរ នៅពេលដែលអត្រាការឆ្លងបានកើនឡើងខ្លាំងកាលពីខែកញ្ញា ដោយសារវីរុសបំប្លែងខ្លួនថ្មី Delta ដែលអាចឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស៕