(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេស និង ជា រដ្ឋមន្ត្រី កិច្ចការនារី របស់ ប្រទេស អូស្ត្រាលី លោកស្រី Marise Payne នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលឆាប់ៗខាងមុខ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

មន្រ្តីជាន់ខ្ពស់បានបន្ថែមថា ក្រសួងការបរទេសកម្ពុជា នឹងរៀបចំចេញសេចក្តីប្រកាសព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ៕