(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦បានបិទបញ្ចប់។ ក្នុងកិច្ចប្រជុំកំពូលលើកនេះដែលរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ប្រទេសចិន

បានលើកឡើងនូវសំណើ និងគំនិតផ្តួចផ្តើមជាច្រើនដូចជាការចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩, ការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញដោយ គ្រប់ជ្រុងជ្រោយ, ការជំរុញការអភិវឌ្ឍន៍បៃដង និងការផ្តល់ការគាំទ្រដល់តួនាទីជាស្នូលរបស់អាស៊ានជាដើម។

សំណើ និងគំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែបានបំពេញបន្ថែមនូវកម្លាំងចលករយ៉ាងខ្លាំងដល់កិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាប៉ុណ្ណោះទេ ថែមទាំងក៏បានអនុវត្ត «ពហុភាគីនិយមពិតប្រាកដ» តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួនម្តងទៀតផងដែរ។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ ប្រទេសចិនបានផ្តួចផ្តើមគំនិតថាត្រូវជំរុញ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្នុងពេលដំណាលគ្នា ដើម្បីបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍ ជាសកលឥតឈប់ឈរ។

តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនាមជាប្រទេសធំបំផុតក្នុងតំបន់អាស៊ីបូព៌ា ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី១៥៨០លានដូស និងវត្ថុធាតុដើម នៃវ៉ាក់សាំងដល់សហគមន៍អន្តរជាតិ ក្នុងនោះ មានវ៉ាក់សាំងប្រមាណ ៤៦០លានដូសបានផ្តល់ដល់ប្រទេសអាស៊ាន ព្រមទាំងបានបង្ហាញថានឹងបន្តផ្តល់ការគាំទ្រដល់ ប្រទេសអាស៊ានក្នុងការបង្កើតមជ្ឈមណ្ឌលផលិតនិងចែកចាយវ៉ាក់សាំងក្នុងតំបន់។ វិធានការទាំងនេះបានបកស្រាយយ៉ាងច្បាស់ថា តើស្អីជាសហគមន៍រួមវាសនារវាង ចិន និងអាស៊ានដែលជួយយកអាសាគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា។

ព្រមពេលជាមួយគ្នានេះ ការងើបឡើងវិញបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់ផងដែរ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា ក្នុងបរិបទនៃជំងឺកូវីដ១៩ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសចិននៅឆ្នាំមុន។ ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើង ដល់ជាង ៦៣០ពាន់លានដុល្លារ បានកើនជាង ៣១.១ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រការនេះមិនត្រឹមតែបានធានាយ៉ាងខ្លាំងដល់សុវត្ថិភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់បុណ្ណោះទេ ថែមទាំងក៏បានគាំពារយ៉ាងមុតមាំនូវពហុភាគីនិយមនិងពាណិជ្ជកម្មសេរីផងដែរ។

ក្នុងកិច្ចប្រជុំកំពូលលើកនេះ អ្នកផងទាំងពួងបានមើលឃើញថាពីការអំពាវនាវឱ្យពន្លឿនការជំរុញឱ្យកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់
ជ្រុងជ្រោយក្នុងតំបន់ (RCEP)ចូលជាធរមានក្នុងពេលឆាប់ៗ ដល់ការប្រកាសថានឹងតភ្ជាប់មុនគេនិងគ្រប់ជ្រុងជ្រោយជាមួយ «ក្របខណ្ឌងើបឡើងវិញ ដោយគ្រប់ជ្រុងជ្រោយរបស់អាស៊ាន» រហូតដល់ការផ្តួចផ្តើមឱ្យផ្លាស់ប្តូររូបមន្តទៅជាភាពបៃដងនិងអាបូនទាប ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការធ្វើការ ខិតខំប្រឹងប្រែងជាមួយដៃគូក្នុងតំបន់ ដើម្បីត្រួសត្រាយចន្លោះនិងសក្តានុពលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។

បទពិសោធន៍ក្នុងប្រវត្តិសាស្ត្របានបញ្ជាក់ថាបញ្ហាគន្លឹះដែលកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ាអាចទទួលបានសមិទ្ធផលជាផ្លែផ្កា គឺនៅត្រង់ការប្រកាន់ខ្ជាប់ពហុភាគីនិយម ពិតប្រាកដនិងគោរពតួនាទីជាស្នូលរបស់អាស៊ាន ព្រមទាំងបំបាត់ចោលការបំផ្លិចបំផ្លាញ់និងរំខានពីប្រទេសធំនៅក្រៅតំបន់។ បើអាចបំបាត់ចោលការរំខាន និងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការ នោះអាស៊ីបូព៌ាមិនត្រឹមតែអាចសម្រេចបាននូវការអភិឌ្ឍរួមប៉ុណ្ណោះទេ ថែមទាំងក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការរក្សា សន្តិភាព ស្ថិរភាពនិងការងើបឡើងវិញរបស់ពិភពលោកបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕