(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣,៤១០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះនាំឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ២,៧៨៧,២៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ក្នុងរយៈពេលដូចគ្នា, ក្រសួងសុខាភិបាលហ្វីលីពីនក៏បានទទួលស្គាល់ផងដែរថាអ្នកជំងឺ ១២៨នាក់ទៀតបានស្លាប់ ធ្វើឱ្យអ្នកស្លាប់ដោយសារ COVID-19 សរុបកើនដល់ ៤៣,១៧២នាក់ ខណៈ២,៦៩៣,១៦២នាក់ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ហ្វីលីពីនដែលមានប្រជាជនប្រមាណ ១១០លាននាក់ បានធ្វើតេស្ដរក COVID-19 លើមនុស្សច្រើនជាង ២១.៥លាននាក់ ចាប់តាំងពីជំងឺដ៏កាចសាហាវ មួយនេះផ្ទុះឡើងនៅក្នុងប្រទេសមក៕