(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាសសៀវភៅសក្រោមចំណងជើងថា «គោលនយោបាយ និងប្រតិបត្តិការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុរបស់ចិន»។ នេះគឺលើកទីពីរដែលរដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសអំពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុចាប់តាំងពីឆ្នាំ២០១១មក។

ជានិច្ចកាល ប្រទេសចិនតែងតែជាអ្នកអនុវត្តជាក់ស្តែងក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។ ចាប់តាំងពីដំណាក់កាលអនុវត្ត «ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំ ទី១២» មក ប្រទេសចិនក៏បានដាក់បញ្ចូលការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិដែរ។ បច្ចុប្បន្ននេះ ការឆ្លើយតប នឹងបម្រែបម្រួលអាកាសធាតុបានក្លាយជាយុទ្ធសាស្ត្រជាតិរបស់ចិន ព្រមទាំងទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។

បច្ចុប្បន្ននេះ ប្រទេសចិនបានបង្វែរជាមូលដ្ឋាននូវសភាពការណ៍ដែលការបញ្ចេញកាបូនកើនឡើងយ៉ាងឆាប់រហ័សរួចរាល់ហើយ ព្រមទាំងបានគ្រប់គ្រងការបញ្ចេញ ឧស្ម័នពីផ្ទះកញ្ចក់ប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក ស្របនឹងពេលដែលបានអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ របស់ប្រជាជន គ្រប់គ្រងការបំពុលនិងគាំពារសន្តិសុខថាមពល ចិនអាចសម្រេចបាននូវការផ្លាស់ប្តូរបែបនេះគឺបានមកដោយមិនងាយទេ។
នៅពីក្រោយការផ្លាស់ប្តូរនេះគឺជាការរៀបចំចាត់ចែង និងការអនុវត្តជាក់ស្តែងពីរដ្ឋាភិបាលមជ្ឈិមដល់រដ្ឋបាលក្នុងតំបន់ និងជាកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលយូរ របស់ប្រជាជនចិនគ្រប់រូប។ លើសពីនេះទៅទៀត ចិនក៏បានលើកឡើងនូវគោលដៅស្តីពីការខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុច កំពូលនៅមុនឆ្នាំ២០៣០ និងសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០។

ការចំណាយរយៈពេលប្រហែល៣០ឆ្នាំ ដើម្បីសម្រេចពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលដល់ការសម្រេចអព្យាក្រឹតភាពកាបូន គឺជា កម្រិតធ្លាក់ចុះខ្លាំងបំផុតក្នុងការកាត់បន្ថយការបញ្ចេញកាបូនលើទូទាំងពិភពលោក ដែលបានបង្រួញពេលយ៉ាងច្រើនជាងប្រទេសរីកលូតលាស់សំខាន់ៗ។ វាមានន័យ ថាប្រទេសចិននឹងប្រឈមមុខនឹងភារកិច្ចផ្លាស់ប្តូររូបមន្តនៃថាមពលនិងឧស្សាហកម្មកាន់តែលំបាកលំបិន។ ប៉ុន្តែការលំបាក និងបញ្ហាប្រឈមមិនដែលយកឈ្នះលើ ប្រជាជនចិននោះទេ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានដាក់បញ្ចូលការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល និងការសម្រេចអព្យាក្រឹតភាពកាបូនទៅក្នុងស្ថានភាព ទូទៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ដែលតម្កល់ទុកអេកូឡូស៊ីជាចម្បង ភាពបៃតង និងកាបូនទាបយ៉ាងមុតមាំមិនងាករេ។ ប្រទេសចិនក៏បានចូលរួមការគ្រប់គ្រងអាកាសធាតុទូទាំងពិភពលោកយ៉ាងសកម្ម ដើម្បីរួមចំណែកជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាសកល។

ក្នុងបញ្ហាឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តនិងកម្លាំងប្រតិបត្តិការយ៉ាងខ្លាំងក្លាចំពោះទូទាំងពិភពលោក។ នៅពេលអនាគត ប្រទេសចិននឹងធ្វើតាមពាក្យសន្យារបស់ខ្លួនបន្តប្រកាន់ខ្ជាប់ពហុភាគីនិយម ប្រកាន់ខ្ជាប់គោលការណ៍ស្តីពីការមានឯកភាពគ្នាតែក៏មានភាពខុសគ្នា ប្រកាន់ខ្ជាប់ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ អនុវត្តយ៉ាងប្រាកដប្រជានូវគោលដៅរួមចំណែកដោយម្ចាស់ការរបស់ជាតិ ដើម្បីជំរុញឱ្យ «កិច្ចព្រមព្រៀងប៉ារីស» អាចដើរ កាន់តែឆ្ងាយនិងកាន់តែរឹងមាំ៕