(ប៉េកាំង)៖ រយៈពេលមិនដល់១០០ថ្ងៃទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងក៏នឹងសម្ពោធបើកដែរ។ ពិតមែនតែជំងឺកូវីដ១៩ នៅតែរីករាលដាលដដែល ក៏ប៉ុន្តែប្រទេសចិនម្ខាងខិតខំធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ឱ្យបានល្អ ម្ខាងខិតខំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ដូច្នេះការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង បានរីកចម្រើនប្រកបដោយភាព នឹងនរទៅកាន់គោលដៅកំណត់កាលពីមុន និងទទួលបានការវិវឌ្ឍយ៉ាងសកម្ម។

រំលឹកឡើងវិញពីខែកក្កដាឆ្នាំ២០១៥ ក្រុងប៉េកាំង និងក្រុង Zhangjiakou បានរួមគ្នាទទួលបានសិទ្ធិរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡា អូឡាំពិកជនពិការរដូវរងាឆ្នាំ២០២២។ រដ្ឋាភិបាលនិងប្រជាជនចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះទូទាំងពិភពលោកថានឹងផ្តល់ការប្រកួតកីឡាអូឡាំពិករដូវរងាដែល ប្រកបដោយភាពជោគជ័យ អស្ចារ្យនិងវិសាមញ្ញមួយលើក។

គិតមកទល់បច្ចុប្បន្ននេះ កីឡដ្ឋានចំនួន១២នៃតំបន់ប្រកួតកីឡាធំទាំងបីនៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានសម្រេចការសាងសង់ជាមូលដ្ឋាន
រួចរាល់។ តាមផែនការកីឡដ្ឋានទាំងអស់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងដាក់ឱ្យប្រើប្រាស់ទាំងអស់តាមពេលកំណត់ក្នុងឆ្នាំនេះ។ ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ការប្រកួតកីឡាអន្តរជាតិចំនួន១០ សប្តាហ៍លំហាត់ហ្វឹកហ្វឺនអន្តរជាតិចំនួនបី និងសកម្មភាពតេស្តក្នុងស្រុកចំនួនពីរនឹងរៀបចំធ្វើជាបន្តបន្ទាប់។

ពេលថ្មីៗកន្លងទៅនេះ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថាការងារ ត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងមានភាពរលូនណាស់ យើងមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះទម្រង់ឆ្លើយតបនឹងជំងឺកូវីដ១៩ របស់ប្រទេសចិន ហើយយើងពោរពេញទៅដោយជំនឿចិត្តចំពោះការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យ។

ទន្ទឹមនឹងការងាររៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាបានប្រព្រឹត្តទៅប្រកបដោយរបៀបរៀបរយ មានមនុស្សកាន់តែ ច្រើនឡើងៗបានចាប់ផ្តើមស្វែងយល់និងលេងកីឡាលើទឹកកក។ តាមរបាយការណ៍ស្តីពីការអភិវឌ្ឍទេសចរណ៍នៅតំបន់ព្រិលទឹកកកឆ្នាំ២០២០ របស់ចិនបានឱ្យ ដឹងថានៅរដូវកាលព្រិលទឹកកកពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ ចំនួនអ្នកទេសចរដែលបានធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកករបស់ចិនបានឡើងដល់
២២៤លាននាក់ ដែលមានតម្លៃផលិតកម្ម៨សែនលានយាន់ប្រាក់ចិន ពោលគឺទីផ្សារព្រិលទឹកកករបស់ប្រជាពលរដ្ឋដែលចាត់ទុកការធ្វើទេសចរណ៍លម្ហែ កាយនៅតំបន់ព្រិលទឹកកកកំពុងបង្កើតឡើងជាបណ្តើរៗ។

កាលពីថ្ងៃទី២៥ ខែតុលា ពិធីចាប់ផ្តើមចាក់ផ្សាយនិងដាក់ឱ្យប្រើប្រាស់ប៉ុស្តិ៍ទូរទស្សន៍អូឡាំពិកនិងបណ្តាញឌីជីថល នៃប៉ុស្តិ៍ទូរទស្សន៍អូឡាំពិករបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅក្រុងប៉េកាំង។ ថ្ងៃដដែល គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាអូឡាំពិកជនពិការអន្តរជាតិ និងគណៈកម្មាធិការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរួមគ្នាចេញផ្សាយ «ខិត្តបណ្ណបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២» ខិត្តបណ្ណនេះនឹងធានាឱ្យបានកាន់តែល្អនូវសុវត្ថិភាពរបស់អត្តពលិក និងបុគ្គលិកពាក់ព័ន្ធនៃការប្រកួត
កីឡាអូឡាំពិក។

ក្នុងរយៈពេលជាងបីខែខាងមុខនេះ ប្រទេសចិននឹងខិតខំប្រឹងប្រែងធ្វើការងារត្រៀមរៀបចំចុងក្រោយឱ្យបានល្អ ដើម្បីទទួលអត្តពលិករបស់ប្រទេសនានា ឱ្យបានល្អបំផុត។ ដល់ពេលនោះ ភ្លើងពិសិដ្ឋនៃការប្រកួតកីឡាអូឡាំពិកនឹងត្រូវដុតបំភ្លឺឡើងម្តងទៀតនៅទីក្រុងប៉េកាំង ដែលជាទីក្រុងបានរៀបចំទាំងការប្រកួត កីឡាអូឡាំពិករដូវក្តៅនិងទាំងការប្រកួតកីឡាអូឡាំពិករដូវរងា។ ចិន និងចែករំលែកភាពក្លៀវក្លា និងសុបិនកីឡាអូឡាំពិកជាមួយប្រទេសនានាលើពិភពលោក ក៏ដូចជារួមគ្នាសរសេរទំព័រប្រវត្តិសាស្ត្រថ្មីនៃកីឡាអូឡាំពិកផងដែរ៕