(ប៉េកាំង)៖ ថ្ងៃទី៣០ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការប្រជុំដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។

លោក XiJinping បានថ្លែងថាបុព្វបុរសចិនបាននិយាយថា «អ្នកណាដែលមានចិត្តស្មោះត្រង់ មនុស្សទូទាំងពិភពលោកសុខចិត្តធ្វើជាមិត្ត នេះគឺមានន័យថាភាពស្មោះត្រង់ គឺជាមូលដ្ឋានគ្រឹះនៃការចងមិត្តភាពជាមួយពិភពលោក។

ប្រទេសចិននឹងប្រកាន់ខ្ជាប់គោលនយោបាយជាមូលដ្ឋានស្តីពីការបើកចំហ ចំពោះក្រៅប្រទេស ប្រើប្រាស់ឧត្តមភាពផ្នែកទីផ្សារយក្ស និងសក្តានុពលខាងតម្រូវការក្នុងស្រុក ខិតខំប្រឹងប្រែងជំរុញការបើកចំហៃខាងរបបដូចជាច្បាប់កំណត់ការគ្រប់គ្រង និងស្តង់ដារ ជាដើម បង្កើនកម្លាំងការពារកម្មសិទ្ធិបញ្ញាបន្តបង្កើតបរិយាកាសអាជីវកម្ម ប្រកបដោយលក្ខណៈទីផ្សារ លក្ខណៈស្របទៅនឹងច្បាប់ និងលក្ខណៈអន្តរជាតិដើម្បីផ្តល់សណ្តាប់ធ្នាប់ទីផ្សារ ប្រកបដោយសមភាព និងយុត្តិធម៌ដល់សហគ្រាសជាតិ និងអន្តរជាតិ។

ខ្ញុំជឿជាក់ថាការអភិវឌ្ឍរបស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពថ្មីកាន់តែដល់ប្រទេសនានាលើពិភពលោក ព្រមទាំងបំពេញបន្ថែមកម្លាំងចលករ កាន់តែច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៕