(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៤, ១០៧,៦៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៥៩,៣៧៣នាក់ និងជាសះស្បើយឡើងវិញ ២២១,១៧៣,៩៩៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៦,២៩៤,២១០នាក់ ស្លាប់ចំនួន ៧៥៦,២០៥នាក់ និងជាសះស្បើយចំនួន ៣៦,០៣៣,៨៨៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ១៧៤,៨៤៣នាក់ ស្លាប់ចំនួន ៤៥៤,៣០១នាក់ និងជាសះស្បើយ ៣៣,៥៤០, ៩៥០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៧២២,៥៥៩នាក់ ស្លាប់ ៦០៥,៥៦៩នាក់ និងជាសះស្បើយ ២០,៨៩៥,៨៨៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖