(ឡង់ដ៍)៖ តួលេខឆ្លងកូវីដ១៩ ប្រចាំថ្ងៃចុងក្រោយបង្អស់របស់រដ្ឋាភិបាលបានបង្ហាញថា មានអ្នកស្លាប់ចំនួន១៨០នាក់ និងអ្នកឆ្លងថ្មីចំនួនរហូតដល់ទៅ៤៩,២៩៨ករណីបន្ថែមទៀត ត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅយប់ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ជាសរុប ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងចក្រភពអង់គ្លេសកើនដល់៨,៦៨៩,៩៤៩ករណី ក្នុងនោះស្លាប់ ១៣៩,៣២៦នាក់ និងជាសះស្បើយ ៧,០៨៦,០៩៦នាក់៕