(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១៥,៥៦៦នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន នៅក្នុងរយៈពេលដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ១៩៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ។ បូកបញ្ចូល តួលេខថ្មីទាំងនេះ នំាឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសហ្វីលីពីនកើនដល់ ២,៥៦៥,៤៨៧នាក់ ក្នុងនោះស្លាប់ ៣៨,៤៩៣នាក់ និងជាសះស្បើយឡើងវិញ ២,៣៩៦,៧២៦នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ន តំបន់រដ្ឋធានីម៉ានីល គឺជាចំណុចកណ្ដាលនៃការឆ្លងរាលត្បាត COVID-19 ខ្លាំងជាងគេបំផុត នៅក្នុងប្រទេសហ្វលីពីន ហើយក៏កំពុងស្ថិតនៅក្រោម ការអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងជាងគេផងដែរ៕