(ប៉េកាំង)៖ ពិធីប្រគល់មេដាយមិត្តភាពរដ្ឋាភិបាលចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ លោក Li Keqiang នាយករដ្ឋមន្ត្រីចិ នបានជួបប្រាស្រ័យជាមួយ អ្នកជំនាញបរទេស ដែលទទួលបានមេដាយមិត្តភាពរដ្ឋាភិបាលចិន ប្រចាំឆ្នាំ២០២០ និង ២០២១។ លោកKonstantin Shchepin អ្នកជំនាញសញ្ជាតិរុស្ស៊ី និងលោក Yves Mouillet អ្នកជំនាញសញ្ជាតិបារាំង មកពីអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទ ទួលបានមេដាយមិត្តភាពរដ្ឋាភិបាលចិនប្រចាំឆ្នាំ២០២០ និងឆ្នាំ ២០២១ ដោយឡែកពីគ្នា។

លោក Konstantin Shchepin និងលោក Yves Mouillet បម្រើការងារអស់កាលជាយូរមកក្នុងផ្នែកភាសារុស្ស៊ី និងផ្នែកភាសាបារាំងនៃបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ លោក Konstantin Shchepin ថ្លែងថា ការទទួលបានមេដាយលើកនេះ នឹងលើកទឹកចិត្តលោកនិងបុគ្គលិកសញ្ជាតិបរទេស នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាន់តែខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និទានរឿងចិនក្នុងយុគសម័យថ្មីឱ្យបានល្អ។

លោកYves Mouillet ថ្លែងថា លោកមានសំណាងល្អបានក្លាយជាសាក្សី នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងអ្នកចូលរួមក្នុងការលើកកម្ពស់ឥទ្ធិពលលើ ផ្ទៃអន្តរជាតិនៃប្រទេសចិន។ បច្ចុប្បន្ន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងខិតខំបង្កើតប្រព័ន្ធសារព័ត៌មានសំខាន់បែបថ្មី ដ៏ជឿនលឿនលើពិភពលោក។ បុគ្គលិកការងារចិននិងបរទេស នៅពាសពេញពិភពលោក បានរួមគ្នាសកម្មផ្សព្វផ្សាយការពិត ភាពយុត្តិធម៌និងអរិយ្យធម៌ជូនពិភពលោកទាំងមូល។

សូមបញ្ជាក់ថា មេដាយមិត្តភាពរដ្ឋាភិបាលចិនគឺ ជារង្វាន់កំពូលដែលរដ្ឋាភិបាលចិនបង្កើតសម្រាប់សរសើរ អ្នកជំនាញការបរទេសដែលបានរួមចំណែកដ៏លេចធ្លោ ក្នុងបុព្វហេតុកសាងទំនើបកម្ម និងកំណែទម្រង់និងការបើកទូលាយនៃប្រទេសចិន៕