(ប៉េកាំង)៖ ថ្ងៃទី២៩ ខែកញ្ញា ស្ថាប័ននានាដូចជាវិទ្យាស្ថានសិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិន បានចេញផ្សាយរបាយការណ៍ ដោយបានប្រកាស លទ្ធផលវាយតម្លៃចំពោះស្ថានភាពអនុវត្តនៃ «ផែនការប្រតិបត្តិស្តីពីសិទ្ធិមនុស្សជាតិចិនឆ្នាំ២០១៦-២០២០»។ នេះជាលើកដំបូងដែលប្រទេសចិនបាន អញ្ជើញឱ្យស្ថាប័នភាគីទីបីធ្វើការត្រួតពិនិត្យ និងវាយតម្លៃដោយសត្យានុម័តនិងគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពការអភិវឌ្ឍសិទ្ធិមនុស្សរបស់ប្រទេសចិន។

របាយការណ៍នេះបានបង្ហាញថា គម្រោងនិងភារកិច្ចសរុបចំនួន ១៦៨ ក្នុងផែនការប្រតិបតិ្តនេះបានសម្រេចទាំងស្រុង ក្នុងនោះសន្ទស្សន៍និងភារកិច្ច ជាច្រើនបានសម្រេចមុនពេលកំណត់ ឬលើសពីការកំណត់។ ការគ្រោង និងអនុវត្តផែនការប្រតិបតិ្តសិទ្ធិមនុស្សប្រទេសជាតិគឺជាខ្លឹមសារសំខាន់លើវិស័យ ការការពារសិទ្ធិមនុស្សនៅលើពិភពលោកនាពេលបច្ចុប្បន្ន។

ចាប់ពីឆ្នាំ២០០៩មក ប្រទេសចិនបានចាប់ផ្តើមគ្រោងផែនការជាតិជាផ្លូវការក្នុងប្រធានបទសិទ្ធិមនុស្ស។ «ផែនការប្រតិបត្តិស្តីពីសិទ្ធិមនុស្សជាតិចិន ឆ្នាំ២០១៦-២០២០» ជាផែនការជាតិចិនលើកទីបីសម្រាប់អភិវឌ្ឍសិទ្ធិមនុស្ស។ លទ្ធផលវាយតម្លៃបានបង្ហាញឱ្យឃើញថាក្នុងរយៈពេល៥ឆ្នាំកន្លងមក រដ្ឋាភិបាលចិនសម្រេចគោលដៅតាមពេលកំណត់ទាំងអស់លើវិស័យ «សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌» «សិទ្ធិប្រជាពលរដ្ឋនិងសិទ្ធិនយោបាយ» «សិទ្ធិក្រុមមនុស្សពិសេស», «ការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិ» ជាដើម។

នៅខែកក្កដា ឆ្នាំនេះ ប្រទេសចិនបានប្រកាសថាបានកសាងសង្គមដែលមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយរួចហើយ ប្រការនេះជាទីចាប់ផ្តើម ថ្មីនៃការវិវឌ្ឍរីកចម្រើនការអភិវឌ្ឍសិទ្ធិមនុស្សថែមមួយកម្រិតទៀត។ លទ្ធផលទាំងនេះមិនត្រឹមតែជាសមិទ្ធផលដ៏ធំធេង នៃបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាការរួមវិភាគទានដ៏សំខាន់ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកលនិងការវិវឌ្ឍរីកចម្រើននៃបុព្វហេតុសិទ្ធិមនុស្សសកលផងដែរ។

ពេលបច្ចុប្បន្ននេះ នៅប្រទេសចិន ជីវភាពរស់នៅរបស់ប្រជាជនមានភាពសម្បូរសប្បាយប្រជាជនមានសុភមង្គលអារម្មណ៍ទទួលបានផលប្រយោជន៍ និងអារម្មណ៍ពេញចិត្តកាន់តែច្រើនឡើងៗ។ សមិទ្ធផលការអភិវឌ្ឍសិទ្ធិមនុស្សរបស់ប្រទេសចិនធ្វើឱ្យអរិយធម៌សិទ្ធិមនុស្សមានពិពិធកម្ម ហើយបាន រួមចំណែកជាតម្រិះប្រាជ្ញា និងផែនការចិនសម្រាប់ដោះស្រាយបញ្ហារបស់មនុស្សជាតិ។ សិទ្ធិមនុស្ស មិនមែនជាពាក្យស្លោកទេ គឺត្រូវមានប្រតិបតិ្ត។

មូលហេតុជាឬសគល់ដែលការការពារសិទ្ធិមនុស្សរបស់ចិនទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងស្តុកស្តម្ភ គឺជានិច្ចកាល បក្សកាន់អំណាចចិនបានប្រកាន់ ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល ប្រកាន់ខ្ជាប់ការតភ្ជាប់លក្ខណៈទូទៅរបស់សិទ្ធិមនុស្សជាមួយនិងសភាពការណ៍ជាក់ស្តែងរបស់ចិន ប្រកាន់ខ្ជាប់ ការជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ ដែលបានស្វែងរកផ្លូវអភិវឌ្ឍន៍សិទិ្ធមនុស្សសមស្របនឹងសភាពការណ៍ចិនដោយជោគជ័យ។

ការងារការពារសិទ្ធិមនុស្សគួរតែធ្វើឱ្យបានកាន់តែល្អដោយគ្មានទីបញ្ចប់ទេ។ យោងទៅតាមប្រទេសចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ការវិវឌ្ឍរីកចម្រើននៃបុព្វហេតុសិទ្ធិមនុស្សចិននឹងមានមូលដ្ឋានកាន់តែរឹងមាំ។ ប្រទេសចិនមានសមត្ថភាពចារទំព័ររឿងរ៉ាវសិទ្ធិមនុស្សកាន់តែល្អបវរ ក៏ដូចជានឹងរួមចំណែកកម្លាំងចិនកាន់តែច្រើនក្នុងការជំរុញអភិបាលកិច្ចសិទ្ធិមនុស្សសកល និងបង្កើនសុខុមាលកិច្ចរបស់មនុស្សជាតិផងដែរ៕