(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ ពីចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩ ខ្ពស់បំផុតសម្រាប់រយៈពេល៣ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

របាយការណ៍សរុបរបស់រដ្ឋាភិបាលបានឲ្យដឹងថា មានអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះរហូតដល់ ៨៦៧ នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ និងករណីឆ្លងថ្មីចំនួន២៣,៨៨៨ ករណី។

គួរបញ្ជាក់ថា កំណត់ត្រានេះបានកើតឡើង ចំពេលស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ីកើនឡើងយ៉ាងគំហុក បង្កឡើងដោយវីរុស Delta ខណៈដែលអត្រាអ្នកចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ប្រជាជនរុស្ស៊ីតិចជាង២០%ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ៕