(ជូហៃ)៖ ពិព័រណ៍អាកាសចរណ៍ដ៏ធំប្រចាំឆ្នាំ បាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង ជូហៃ (Zhuhai) នៃខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន ដោយមានការដាក់តាំងបង្ហាញនូវ ផលិតផលទំនើបៗពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ ស៊ីវិល យោធា និងអវកាសផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ក្រៅពីយន្តហោះចម្បាំងស៊េរីថ្មី និងយន្តហោះដែលអាចចុះចតលើផ្ទៃទឹក និងហោះឡើងពីផ្ទៃទឹកវិញបាន ដែលត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ និងលើកឡើងជាច្រើនរួចមកហើយនោះ ផលិតផលថ្មីៗទៀត ជាពិសេសយន្តហោះដ្រូនប្លែកៗ (UAV) និងគ្រឿងយន្តគ្មានមនុស្សបើក ដែលបម្រើការងារដល់វិស័យស៊ីវិល និងយោធា ក៏ត្រូវបានដាក់តាំងបង្ហាញយ៉ាងច្រើនព្រោងព្រាតផងដែរ។

ខាងក្រោមនេះគឺជាកម្រងរូបភាពពិសេសៗនៃយន្តហោះដ្រូន និងគ្រឿងយន្តគ្មានមនុស្សបើក ដែលត្រូវបានតាំងបង្ហាញនៅពិព័រណ៍អាកាសចរណ៍ ដ៏ធំក្នុងទីក្រុង Zhuhai ប្រចាំឆ្នាំ២០២១៖