(ហុងកុង)៖ នៅថៃ្ងទី ២៧ ខែកញ្ញា រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិន បានចេញផ្សាយ «របាយការណ៍ស្តីពីបរិយាកាសប្រកបអាជីវកម្មនៅក្រុងហុងកុង៖ មានឧត្តមភាពពិសេស និងកាលានុវត្តភាពឥតព្រំដែន»។ របាយការណ៍នេះប្រើប្រាស់ទិន្នន័យ និងការពិតជាក់ស្តែងលម្អិតក្នុងន័យបង្ហាញពី បរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ និងអនាគតអភិវឌ្ឍន៍ដ៏ភ្លឺស្វាងនៃហុងកុង បន្ទាប់ពីសភាពការណ៍ជាទូទៅនៅហុងកុងបានប្រែពីភាពចលាចល ទៅកាន់មានរបៀបរៀបរយ ក្នុងន័យច្រានចោលយ៉ាងខ្លាំងក្លានូវការមួលបង្កាច់ និងលាបព័ណ៌របស់កម្លាំងប្រឆាំងប្រទេសចិននៅអាមេរិក ដែលធ្វើឱ្យវិនិយោគិនពិភពលោកទាំងមូល កាន់តែមានជំនឿចិត្តចំពោះការអភិវឌ្ឍរបស់ហុងកុង។

ចាប់តាំងពីហុងកុងបានវិលត្រឡប់ចូលមាតុភូមិចិនវិញ នេះគឺជារបាយការណ៍ច្បាប់ទីមួយស្តីពីបរិយាកាសប្រកបអាជីវកម្ម នៅកុងកុងដែលមាន ៧៤ សន្លឹក។ ចំណងជើងថា «ឧត្តមភាពពិសេស និងកាលានុវត្តភាពឥតព្រំដែន» បានបូកសរុបដោយចំគោលដៅពីភាពរស់រវើក និងកម្លាំងចលករនៃបរិយាកាសប្រកបអាជីវកម្ម នៅក្រុងហុងកុ។ ទិន្នន័យសេដ្ឋកិច្ចជាច្រើនអាចបញ្ជាក់ថា គិតរហូតដល់ខែមិថុនា ឆ្នាំ ២០២១ ក្នុងរយៈពេល ១២ ខែកន្លងទៅនេះ មូលប័ត្រថ្មីនៅទីផ្សារហុងកុងប្រមូលបានប្រាក់ទុនចំនួនលើសពី ៥ សែនលានដុល្លារហុងកុង ដែលបានកើនឡើងប្រហែល ៥០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ហើយក្នុងប្រព័ន្ធធនាគរតំបន់ហុងកុង មានប្រាក់បញ្ញើសរុបលើសពី ១៥ ទ្រីលានដុល្លារហុងកុងដែលបានកើនឡើងជិត ៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០។ ជាងនេះទៅទៀត នៅឆមាសទីមួយឆ្នាំនេះ សេដ្ឋកិច្ចហុងកុងបានពន្លឿនការងើបឡើងវិញ ដែលមានកំណើន ៧.៨ ភាគរយ ហើយអត្រាបាត់បង់ការងារបានធ្លាក់ចុះពី ៧.២ ភាគរយមកត្រឹម ៤.៧ ភាគរយ។ យោងតាម «របាយការណ៍អំពីសន្ទស្សន៍ មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល» ដែលស្ថាប័នសិក្សាស្រាវជ្រាវប្រកាសជាថ្មីបំផុតបានឱ្យដឹងថា ចំណាត់ថ្នាក់រួមរបស់ហុងកុងបានឈរនៅលំដាប់លេខខាងមុខ នៅលើពិភពលោកជាថ្មីឡើងវិញ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា បរិយាកាសប្រកបអាជីវកម្មនៅក្រុងហុងកុងនាពេលបច្ចុប្បន្ន គឺ មានសុវត្ថិភាព និងពោរពេញទៅដោយភាពរស់រវើក។ យ៉ាងណាមិញ ទិដ្ឋភាពរុងរឿងបែបនេះមិនអាចនឹកស្មានបាន ក្នុងអំឡុងពេលពីខែមិថុនា ឆ្នាំ ២០១៩ ដល់ដើមឆ្នាំ ២០២០។ របាយការណ៍នេះបានរំលឹកឡើងវិញ នូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីភាពចលាចលអំពើហិង្សា ចំពោះបរិយាកាសប្រកបអាជីវកម្ម និងអនាគតនៃការវិនិយោគរបស់ហុងកុង ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ថា កម្លាំងប្រឆាំងប្រទេសចិននៅអាមេរិក ទើបជាអ្នកបំផ្លាញដ៏ធំបំផុត ដល់បរិយាកាសប្រកបអាជីវកម្មនៅក្រុងហុងកុង។

ហុងកុងជាទីក្រុងមួយរបស់ប្រទេសចិន មិនអាចអត់ទ្រាំរងការលោភលន់ និងបំផ្លិចបំផ្លាញតាមទំនើងចិត្តរបស់បាតដៃខ្មៅពីក្រោយនោះទេ! ទាំងគ្រោងនិងអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង និងធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹត្យភាព វិធានការគ្រប់គ្រងហុងកុងទាំងនេះ ដែលដាក់ចេញពីសំណាក់រដ្ឋាភិបាលមជ្ឈិមចិន ធ្វើឱ្យសង្គមហុងកុងរៀបចំរបៀបរៀបរយដ៏ល្អប្រសើរឡើងវិញ និងបានគាំពារយ៉ាងខ្លាំងនូវទីផ្សារ និងបរិយាកាសវិនិយោគនៅហុងកុង ក៏ដូចជាបានការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេស នៅហុងកុងឱ្យបានកាន់តែល្អ។

ទាក់ទិននឹងបញ្ហានេះ សហគ្រាសដែលកំពុងប្រកបអាជីវកម្មនៅហុងកុង មានសិទ្ធិបញ្ចេញមតិយោបល់បំផុត។ ក្នុងរយៈពេល ១ កន្លងមក សហគ្រាសបរទសទទួលបានការអភិវឌ្ឍ ដោយនឹងនរនៅហុងកុង ហើយសភាពាណិជ្ជកម្មនៃប្រទេសជាច្រើន ដូចជា អាមេរិក អូទ្រីស អង់គ្លេសនិងម៉ាឡេស៊ីទទួលស្គាល់ជាទូទៅថា ហុងកុងនៅតែជាទីកន្លែងមានសុទិដ្ឋនិយម ធ្វើអាជីវកម្មដដែល។

អាចប៉ាន់ប្រមាណថា ទន្ទឹមនឹងប្រព័ន្ធអភិបាលកិច្ចនៃ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» មានសុក្រឹតភាពជាបន្តបន្ទាប់ ហុងកុងនឹងរក្សាបាននូវបរិយាកាស ប្រកបអាជីវកម្មដោយសុវត្ថិភាព និងពោរពេញទៅដោយភាពរស់រវើកក្នុងរយៈពេលយូរ ក្នុងន័យផ្តល់ចន្លោះអភិវឌ្ឍដ៏សម្បូរបែប និងពិពិធកម្មដល់វិនិយោគិនអន្តរជាតិ។ ក្រុងហុងកុងដែលពោរពេញទៅដោយសេរីភាព យុត្តិធម៌និងភាពបើកទូលាយ សូមស្វាគមន៍សហគ្រាសនិងវិនិយោគិនមកពីគ្រប់ទិសទី នៅទូទាំងពិភពលោកទៅធ្វើអាជីវកម្ម និងចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍជាមួយគ្នា៕ (#CCFRComment#)