(ប៉េកាំង)៖ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ការសម្រចបានការកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ និងជាឆ្នាំចាប់ផ្តើមផែនការ ៥ឆ្នាំលើកទី ១៤ ប្រវត្តិសាស្ត្រ និងអនាគតនៅឆ្នាំ២០២១ ដែលចងចាំនូវខណៈសម្រេចក្តីសុបិនដ៏រំភើបនីមួយៗ នៃប្រជាជាតិចិន។ក្តីសុបិនជាចំណុចផ្តើមនៃការខិតខំតស៊ូទាំងអស់ខែវិច្ឆិកា ឆ្នាំ២០១២ ទីលាន Tianánmen ក្រុងប៉េកាំង។

“ពេលដល់ខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន គោលដៅដែលកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយមុខជានឹងសម្រេចបានជាមិនខាន”។ លោក Xi Jinping បានធ្វើសន្យាយ៉ាងម៉ឹងម៉ាត់បន្ទាប់ពីទស្សនាពិព័រណ៍ «មាគ៌ាស្តារឡើងវិញ» នៅសារមន្ទីរជាតិចិន។

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន បានរៀបចំធ្វើយ៉ាងឧឡារឹកនៅទីលាន Tianánmen ក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សចិន បានថ្លែងសុន្ទរកថាគន្លឹះ។

ដោយតំណាងបក្សកុម្មុយនិស្តចិន និងប្រជាជនចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ ទៅកាន់ពិភពលោកថា “តាមរយៈការខិតខំតស៊ូជាបន្តបន្ទាប់របស់បក្សកុម្មុយនិស្តចិន និងប្រជាជនជនជាតិនានានៅទូទាំងប្រទេសចិន យើងបានសម្រេចគោលដៅខិតខំតស៊ូរយៈពេល ១០០ឆ្នាំលើកទី១ ហើយបានកសាងរួចរាល់នូវសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយនៅប្រទេសចិន”

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងអ្នកភូមិនៅភូមិ Shibadong មណ្ឌលស្វយ័តជនជាតិ Tujia និងជនជាតិ Miao Xiangxi ខេត្ត Hunan។

បន្ទាប់ពីសមាជបក្សកុម្មុយនិស្តលើកទី ១៨មក មជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាស្នូលបានដឹកនាំប្រជាជនចិនរាប់រយលាននាក់ សម្រេចបានពាក្យសន្យាលុបំបាត់ភាពក្រីក្រខ្លាំង ដោយ “មិនបោះបង់ចោលអ្នកណាម្នាក់” “ដំណើរនឹងមិនបញ្ចប់ឡើយបើពុំទៅដល់ទីគោលដៅ”

* ក្តីសុបិន គឺជាប្រភពកម្លាំងនៃការខិតខំតស៊ូ

នាថ្ងៃទី១៧ខែកញ្ញា បន្ទាប់ពីអនុវត្តបេសកកម្មហោះហើរអស់រយៈពេលជាង ៩០ថ្ងៃ យានអវកាសផ្ទុកមនុស្ស Shenzhou-12 បានចុះចតដោយជោគជ័យ នៅទីលានចុះចត Dongfeng។ នៅឆ្នាំ២០២១ ប្រទេសចិនបានបង្កើត “ស្រុកនៅអវកាស” របស់ខ្លួនតាមគន្លងតារាវិថីជុំវិញភពផែនដី ក្តីសុបិនលើអវកាសរបស់ប្រទេសចិន ត្រូវបានក្លាយជាការពិតបន្ទាប់ពីការតស៊ូយ៉ាងលំបាក ហើយវាក៏ជាខណៈប្រវត្តិសាស្ត្ររបស់ប្រជាជាតិចិនផងដែរ នៅក្នុងការដើរទៅទាន់គេ និងដើរលើសពីគេ។

នៅថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅដល់មជ្ឈមណ្ឌលគ្រប់គ្រងការហោះហើរនៃយានអវកាសនៃក្រុងប៉េកាំងដើម្បីនិយាយតាមទូរស័ព្ទ ជាមួយអវកាសយានិក ៣រូបគឺលោក Nie Haisheng, លោក Liu Boming និង លោក Tang Hongbo ដែលកំពុងស្ថិតនៅលើយានអវកាសShenzhou -12 ដោយថ្លែងថា “លោកគឺជាតំណាងនៃអ្នកតស៊ូ និងអ្នកត្រួសត្រាយដ៏ច្រើនរាប់មិនអស់ នៃកិច្ចការអវកាសនៃប្រទេសចិនក្នុងយុគសម័យថ្មី”

ពីការកំណត់ផែនការអវកាសជាតិចិន ដល់ការណែនាំការអភិវឌ្ឍបែបច្នៃប្រឌិតថ្មី លើវិស័យបច្ចេកវិទ្យាអវកាសចិន ពីការលើកទឹកចិត្តបុគ្គលិកអវកាសរបស់ចិន ឱ្យខិតខំព្យាយាមធ្វើពិសោធន៍ ដើម្បីសម្រេចសមិទ្ធផលកាន់តែច្រើនឡើងៗ ការជំរុញកិច្ចការអវកាស ដើម្បីផ្តល់សុភមង្គលដល់មនុស្សជាតិទាំងមូល។ល។ បន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការអភិវឌ្ឍបុព្វហេតុអវកាសរបស់ចិន ហើយក៏បានផ្តល់អនុសាសន៍ដ៏សំខាន់ជាច្រើនលើក ដើម្បីជំរុញផ្ទាល់ឱ្យវិស័យនេះបន្តទទួលបានសមទ្ធិផលថ្មី ដោយឥតឈប់ឈរបន្តទៀត។ក្តីសុបិន្តកីឡាអូឡាំពិកមួយសតវត្សរ៍ បានបង្ហាញពីការតស៊ូប្រឹងប្រែង ការអភិវឌ្ឍ វិបុលភាព និងការរីកចម្រើនរបស់ប្រទេសចិន ។

នៅឆ្នាំ ២០០៨ ការប្រកួតកីឡាអូឡាំពិករដូវក្តៅដែល “គ្មានអ្វីអាចប្រៀបផ្ទឹមបាន” បានធ្វើឱ្យសុបិននៃកីឡាចិនក្លាយជាការពិត ប្រជាជនចិនបានចែករំលែកក្តីសុបិនតែមួយជាមួយពិភពលោក”។

នៅឆ្នាំ ២០២២ យើងនឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាអស្ចារ្យ វិសាមញ្ញនិងឆ្នើម” មួយលើកទៀត។ ប្រជាជនចំនួន ៣០០ លាននាក់បានចូលរួមក្នុងសម្មភាពកីឡាទឹកកក និងព្រិល ដើម្បីបបួលពិភពលោកទាំងមូលឱ្យ “រួមគ្នាឆ្ពោះទៅអនាគត”។ ទីក្រុងប៉េកាំងបានក្លាយជា “ទីក្រុងអូឡាំពិកទាំងពីរ” លើកទី ១ នៅលើពិភពលោក ។

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចុះត្រួតពិនិត្យការងារត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកនៅក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងយ៉ាងស៊ីជម្រៅថា "យើងទទួលបានជោគជ័យក្នុងការរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវក្តៅក្រុងប៉េកាំង និងសម្រេចបាននូវក្តីសុបិន្តអូឡាំពិក ១០០ ឆ្នាំរបស់ប្រជាជននៅទូទាំងប្រទេសចិន។ បច្ចុប្បន្ននេះ យើងនៅជិតនឹងការសម្រេចគោលដៅ ស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ជាងពេលណាៗទាំងអស់។ ក្តីសុបិន្តរបស់យើងម្នាក់ៗ និងក្តីសុបិន្តដែលក្លាយជាប្រទេសខ្លាំងលើវិស័យកីឡា ត្រូវបានតភ្ជាប់យ៉ាងស្អិតល្មួត ទៅនឹងក្តីសុបិន្តរបស់ប្រទេសជាតិចិន"

ថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០១៧ លោក Xi Jinping បានចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលកីឡាវ៉ូលើសុង ដើម្បីត្រួតពិនិត្យកីឡាដ្ឋានប្រកួត Hocky ហ្គេមវាយកូនគោលលើទឹកកក នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ និងបានលើកទឹកចិត្តយ៉ាងរាក់ទាក់កក់ក្តៅ ដល់កីឡាករវ័យក្មេង និងអ្នកចូលចិត្តជិះស្គីលើទឹកកក។

ពីទីក្រុង Sochi ដល់ទីក្រុង Lausanne ពីខណ្ឌ Chongli ដល់ទីក្រុងប៉េកាំង លោក Xi Jinping បានណែនាំផ្លូវជានិច្ចកាលដោយយកចិត្តទុកដាក់ ចំពោះការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងា យកចិត្តទុកដាក់ចំពោះជីវភាពហ្វឹកហាត់របស់អត្តពលិក យកចិត្តទុកដាក់ចំពោះការតម្កល់ទុក អេកូឡូស៊ីជាអាទិភាព ការសន្សំសំចៃធនធានថាមពល និងរាប់អានជាមួយបរិស្ថាន។ លោកក៏បានសង្កត់ធ្ងន់លើការប្រើប្រាស់ឡើងវិញ ការប្រើប្រាស់ដោយចម្រុះ និងការប្រើប្រាស់យូរអង្វែងនូវកន្លែងប្រកួតផងដែរ។

លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងថា “ខ្ញុំពិតជាសង្ឃឹមថា អាចផ្តល់មេដាយមាសមួយគ្រឿងសម្រាប់លោក Xi Jinping ប្រធានរដ្ឋចិន” “ទាក់ទិននឹងការជំរុញកីឡាអូឡាំពិក លោក Xi Jinping គឺជាជើងឯកដែលសមនឹងទទួលបាន”

បច្ចុប្បន្ននេះ ប្រជាជនចិនកាន់តែយល់ដឹងពីសារៈសំខាន់ នៃព្រឹត្តិការណ៍នេះសម្រាប់ប្រទេសចិន ហើយក៏បានកាន់តែយល់ដឹងពី ការយកចិត្តទុកដាក់ខ្ពស់របស់លោក Xi Jinping ចំពោះ “ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ប្រកបដោយបៃតង ចែករំលែក បើកទូលាយ និងស្អាតស្អំ” ដែលជាសុខុមាលភាពរបស់ប្រជាជន ភាពរុងរឿងរបស់ប្រទេសជាតិ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជិតនឹងរៀបចំឡើង នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងដំណើរការស្វែងរកក្តីសុបិនរបស់ប្រជាជនចិន។

ប្រជាជនចិនបានសម្រេចក្តីសុបិនមួយហើយមួយទៀត ឥឡូវនេះ បក្សកុម្មុយនិស្តចិនបានរួបរួមគ្នា និងដឹកនាំប្រជាជនចិនដើរលើផ្លូវថ្មី សម្រាប់សម្រេចគោលដៅតស៊ូ “មួយសតវត្សរ៍ទី២”“ឱ្យតែដើរលើផ្លូវត្រឹមត្រូវ ក៏មិនខ្លាចចម្ងាយឆ្ងាយនោះឡើយ”