(ប៉េកាំង)៖ កាលពីមួយរយឆ្នាំមុន បក្សកុម្មុយនិស្តចិនបានបង្កើតឡើង។ ការស្វែងរកសុភមង្គលសម្រាប់ប្រជាជនចិន និងការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ បានក្លាយជាបេសកកម្មដើមរបស់បក្សកុម្មុយនិស្តចិន ។

១០០ឆ្នាំក្រោយមក បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិន ឱ្យសម្រេចបាននូវគោលដៅ ១០០ឆ្នាំដំបូង។ ប្រជាជនចិនចំនួន ៩៨.៩៩ លាននាក់ បានចេញផុតពីភាពក្រីក្រ ហើយបានកសាងសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។

រាល់ក្តីសុបិន្តរបស់ចិនកំពុងក្លាយជាការពិត ហើយសមិទ្ធផលជាច្រើនរបស់ប្រជាជាតិចិន ត្រូវបានសម្រេចក្នុងមួយសតវត្សរ៍កន្លងមក។
ព្រះច័ន្ទពេញបូណ៍មីរះឡើង នៅបុណ្យសែនលោកខែ សុបិនត្រូវសម្រេចបាននៅប្រទេសចិន ។