(ញូវដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋ Uttar Pradesh ដែលមានប្រជាជនរស់នៅស្មើនឹង ២ភាគ៣ នៃចំនួនប្រជាជនសរុបប្រមាណ ១.៣៦ពាន់លាននាក់ លែងមានអ្នកកើតជំងឺកូវីដ១៩បន្ថែមទៀតហើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានឥណ្ឌា Infowars និង Global Research ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ជាក់ថា ស្រុកចំនួន៣៣ នៃរដ្ឋ Uttar Pradesh ដែលមានប្រជាជនរស់ចំនួន ២៤១លាននាក់ មិនមានករណីឆ្លងជំងឺកូវីដបន្ថែមទៀតទេ។

ចំណែកការសែត Hindustan Times បានរាយការណ៍ថា នៅទូទាំងរដ្ឋខាងលើមានករណីសរុបចំនួនតែ១៩៩ករណីប៉ុណ្ណោះ ខណៈដែលអត្រាវិជ្ជមានធ្លាក់ចុះរហូត ដល់ក្រោម ០.០១ភាគរយ។ ទន្ទឹមនឹងនេះអត្រានៃករណីជាសះស្បើយបានប្រសើរឡើងដល់៩៨.៧ភាគរយឯណោះ។

ត្រង់ចំណុចនេះ ធ្វើឲ្យមានការចោទជាសំនួរថា ហេតុដូចម្តេចបានរដ្ឋ Uttar Pradesh ដែលមានអត្រាអ្នកចាក់វ៉ាក់សាំងត្រឹមតែ ៥.៨%ប៉ុណ្ណោះ បែរជាអ្នកជំងឺទាំងអស់ បានជាសះស្បើយឡើងវិញ ខណៈដែលសហរដ្ឋអាមេរិកមានអត្រាអ្នកចាក់វ៉ាក់សាំងរហូតដល់ ៥៤%។

ចំលើយនៃសំនួរខាងលើនេះគឺទំនងជាដោយសារតែរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ និងចែកចាយថ្នាំ Ivermectin សម្រាប់ព្យាបាលជំងឺកូវីដ១៩ តាំងពីដំបូងទី និងទាន់ពេលវេលា។

មនុស្សម្នាអាចនឹងគិតថា អង្គការសុខភាពពិភពលោក, Big Pharma, ប្រព័ន្ធផ្សព្វផ្សាយធំៗ ព្រមទាំងវេជ្ជបណ្ឌិត លោក Anthony Fauci ផងដែរនោះនឹងមានការរំភើបជាមួយនឹងប្រសិទ្ធភាពនៃថ្នាំ Ivermectin ដែលអាចជួយសង្គ្រោះជីវិតបាននេះ។

ប៉ុន្តែសូមកុំរំពឹងថា ពួកគេអបអរសាទរចំពោះរឿងនេះ ព្រោះវានឹងប៉ះពាល់ដល់ប្រាក់ចំណេញ និងអំណាចរបស់ពួកគេ ពីការពិសោធន៍វ៉ាក់សាំង ក៏ដូចជាការដែលគ្មានប្រសិទ្ធភាពរបស់វ៉ាក់សាំងរបស់ពួកគេជាដើម។ ទាំងនេះហើយជាមូលហេតុដែលពួកគេចាប់អារម្មណ៍ខ្លាំងលើថ្នាំ Ivermectin បន្ទាប់ពីលោក Joe Rogan បានប្រើវាដោយជោគជ័យ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីដើមខែនេះ៕