(ម៉ានីល)៖ កំពូលអ្នកប្រដាល់លោក Manny Pacquiao នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញានេះបានប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំក្រោយ បន្ទាប់ពីលោកបាននិយាយរិះគន់អំពើពុករលួយរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Pacquiao ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាត្រូវបានជ្រើសរើសជាបេក្ខជនប្រធានាធិបតី ពីសំណាក់សម្ព័ន្ធមិត្តនយោបាយ នៃបក្ស PDP Laban របស់លោកនៅក្នុងសមាជរបស់បក្សនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីបក្សគូប្រជែងដែលកំពុងកាន់អំណាចបានតែងតាំង លោក Duterte ជាជម្រើសសម្រាប់អនុប្រធានាធិបតី និងជំនួយការយូរអង្វែងរបស់លោក គឺសមាជិកព្រឹទ្ធសភាលោក Christopher "Bong" Go ជាបេក្ខជនប្រធានាធិបតីរបស់បក្ស។

លោក Pacquiao បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា «ខ្ញុំជាអ្នកប្រដាល់ ហើយតែងតែជាអ្នកប្រដាល់ទាំងក្នុងនិងក្រៅសង្វៀន»។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនបោះបង់ចោលការប្រយុទ្ធណាមួយឡើយ។ គ្មានអ្វីដែលមិនអាចទៅរួចទេ ប្រសិនបើវាត្រូវបានកំណត់ដោយព្រះ»៕