(ប៉េកាំង)៖ តាមការអញ្ជើញរបស់លោក Rahmon ប្រធានាធិបតីតាហ្ស៉ីគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃលើកទី២១ និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ និងអង្គការសន្ធិសញ្ញាសន្តិសុខជាសមូហភាព ស្តីពីបញ្ហាអាហ្វហ្កានីស្ថាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះរយៈពេល ៨ឆ្នាំជាប់ៗគ្នា។ តទៅនេះ គឺសេចក្តីធ្វើសង្ខេបអំពីសុន្ទរកថារបស់ លោក Xi Jinping គន្លឹះក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ និងសមិទ្ធផលអភិវឌ្ឍន៍ នៃអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងរយៈពេល២០ឆ្នាំ៕