(ប៉េកាំង)៖ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃលើកទី ២១ និងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានគូសបញ្ជាក់ថា ថ្ងៃនេះ អង្គការសហប្រតិបត្តិការសៀងហៃបានឈរលើចំណុចប្រវត្តិសាស្ត្រថ្មី។ យើងត្រូវប្រកាន់ខ្ជាប់នូវ «ស្មារតីសៀងហៃ» ជំរុញការអភិវឌ្ឍរបស់ខ្លួនក្នុងនិម្មាបនកម្មដ៏ធំធេង នៃការអភិវឌ្ឍរួមរបស់មនុស្សជាតិ ដើរលើផ្លូវសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ផ្លូវទទួលខុសត្រូវរួមគ្នា ផ្លូវបើកទូលាយ និងរួមគ្នាបញ្ជូល ផ្លូវសច្ចយុត្តិធម៌ និងសមភាព ដើម្បីកសាងសហគមន៍រួមវាសនាតែមួយ នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលកាន់តែជិតស្និទ្ធ ក្នុងន័យរួមចំណែកកាន់តែធំធេងសម្រាប់ សន្តិភាពយូរអង្វែង និងវិបុលភាពរួមនៃពិភពលោក។

លោកបានលើកឡើងទៀតថា យើងនឹងប្រកានខ្ជាប់នូវជំនឿចិត្តយ៉ាងមុតមាំ ផ្នែកប្រព័ន្ធរបបគាំទ្រយ៉ាងមុតមាំដល់ប្រទេសនានា ស្វែងរកមាគ៌ាអភិវឌ្ឍន៍និងរូបមន្តអភិបាលកិច្ច ដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួន។ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅយកលេសណាមួយ មកជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសក្នុងតំបន់នោះឡើយ យើងត្រូវក្តាប់អនាគតនិងជោគវាសនា នៃការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ប្រទេសយើងនៅក្នុងដៃរបស់ខ្លួន៕