(ប៉េកាំង)៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃលើកទី២១ (SCO) ព្រមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ ។

លោកXi Jinping បានថ្លែងថា ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ប្រទេសចិននឹងជួយបណ្តុះបណ្តាលបុគ្គលិក កាត់បន្ថយភាពក្រីក្រសម្រាប់ប្រទេស SCO ចំនួន១,០០០នាក់ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការចំនួន៣០ ក្នុងវិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ វប្បធម៌និងការអប់រំក្នុងក្របខណ្ឌ នៃគំនិតផ្តួចផ្តើម «ផ្លូវសូត្រគ្រួសារតែមួយ» ដើម្បីជួយប្រទេស ដែលមានតម្រូវការពង្រឹងការកសាងសមត្ថភាព និងកែលម្អសុខុមាលភាពរបស់ប្រជាជន។

លោកXi Jinpingបានសង្កត់ធ្ងន់ថា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិមិនអាចធ្វើតាម «ឋានៈអំណាច» ដែលផ្សព្វផ្សាយពីអនុត្តរភាព នោះទេ គួរតែគោរពតាមវត្ថុបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយប្រកាន់ខ្ជាប់គោលការណ៍ពិគ្រោះពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកគ្នា៕