(ប៉េកាំង)៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ អង្គការសហប្រតិបត្តិការសៀងហៃលើកទី២១ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ នៅក្រុងប៉េកាំង។

លោក Xi Jinping បានគូសបញ្ជាក់ថា ២០ឆ្នាំកន្លងទៅនេះ រយៈពេល២០ឆ្នាំដែលអង្គការសហប្រតិបត្តិការសៀងហៃ វិវឌ្ឍរីកចម្រើនយ៉ាងផុលផុស ហើយទទួលបានសមិទ្ធផលផ្លែផ្កា ក្នុងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមករវាងប្រទេសជាសមាជិក។

លោក Xi បានសង្កត់ធ្ងន់ថា ២០ឆ្នាំកន្លងទៅនេះ អង្គការនេះបានគោរពនិងអនុវត្ត «ស្មារតីសៀងហៃ» ដែលជឿទុកចិត្តគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមាសភាព ពិគ្រោះពិភាក្សា និងគោរពអរិយធ៌មពិពិធកម្ម ដើម្បីរួមគ្នាជំរុញការជឿជាក់ ផ្នែកនយោបាយទៅវិញទៅមក រួមគ្នាគាំពារសន្តិសុខនិងស្ថិរភាព រួមគ្នាស្វែងរកភាពរុងរឿងនិងការអភិវឌ្ឍ រួមគ្នាទទួលបន្ទុកសច្ចធម៌អន្តរជាតិ ខិតខំប្រឹងប្រែងជំរុញសន្តិភាពពិភពលោក និងមនុស្សជាតិឱ្យរីកចម្រើន ដើម្បីបង្កើតជាទ្រឹស្តីសំខាន់និងការអនុវត្តជាក់ស្តែង ក្នុងការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងសហគមន៍វាសនារួមតែមួយរបស់មនុស្សជាតិ៕