(ប៉េកាំង)៖ ស្រុក Suide មានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានសម្បត្តិបេតិកភណ្ឌវប្បធម៌យ៉ាងច្រើន។ អស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ប្រជាជនស្រុក Suide បានបង្កើតនូវបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប នៅលើទឹកដីបុរាណនេះ។ ទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនេះ បង្ហាញពីតម្រិះប្រាជ្ញារបស់បុព្វបុរសនៃស្រុក Suide ។ សារមន្ទីរបេតិកភណ្ឌវប្បធម៌អរូបីស្រុក Suideមានទំហំ ៥១២៣ ម៉ែត្រការ៉េ ដែលបានតាំងបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៣ និងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ខេត្តចំនួន ៨ គឺជាកន្លែងដ៏សំខាន់សម្រាប់ការតាំងបង្ហាញ ការសម្តែងនិងការបន្តវេនមរតកវប្បធម៌អរូបីរបស់ស្រុក Suide ។

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះសិក្សាស្វែងយល់នៅសារមន្ទីរបេតិកភណ្ឌវប្បធម៌អរូបីនៅស្រុក Suide ខេត្ត Shaanxi ប្រទេសចិន ។

សិល្បៈចម្លាក់ថ្មស្រុក Suide មានប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំមកហើយ។ ជំនាញឆ្លាក់ថ្ម Suide គឺជាសិប្បកម្មសំខាន់របស់ប្រជាជនស្រុក Suide ហើយបង្ហាញពីទេពកោសល្យដ៏ឆ្នើម និងការច្នៃប្រឌិតខាងសិល្បៈរបស់ប្រជាជនស្រុក Suide។ ត្រែគឺជាឧបករណ៍ភ្លេងដ៏ល្បី នៅភាគខាងជើងខេត្ត Shaanxi ។

សំឡេងដ៏ខ្ពស់របស់ត្រែតំណាងពីរបៀបរស់នៅ និងវប្បធម៌ពិសេសរបស់ប្រជាជន នៅភាគខាងជើងខេត្ត Shaanxi។ ត្រែបានរួមបញ្ចូលជាយូរមកហើយ នៅក្នុងជីវិតរស់នៅរបស់ប្រជាជន នៅភាគខាងជើងខេត្ត Shaanxi។ របាំ Yangge ភាគខាងជើងខេត្ត Shaanxi គឺជារបាំប្រពៃណីមួយ ដែលរាយបាយលើខ្ពង់រាបភាគខាងជើងខេត្ត Shaanxi វាជាតំណាងមួយនៃរបាំប្រពៃណី របស់ជនជាតិហាននៅប្រទេសចិន។

របាំ Yangge ភាគខាងជើងខេត្ត Shaanxi បង្ហាញពីចរិតលក្ខណៈសាមញ្ញ ស្មោះត្រង់និងសុទិដ្ឋិនិយមរបស់ ប្រជាជននៅភាគខាងជើងខេត្ត Shaanxiនិងមានតម្លៃជាប្រវត្តិសាស្ត្រ និងវប្បធម៌យ៉ាងលេចធ្លោ។ ការការពារ បន្តវេននិងប្រើប្រាស់ឱ្យបានល្អ នូវទ្រព្យសម្បត្តិដ៏មានតម្លៃទាំងនេះ គឺជាការទទួលខុសត្រូវរួមរបស់យើង ហើយក៏ជាតម្រូវការចាំបាច់សម្រាប់ ការបន្តវេនអរិយធម៌របស់មនុស្សជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃពិភពលោកផងដែរ៕