(ប៉េកាំង)៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញទៅដល់ភូមិ Haojiaqiao ស្រុក Suide នៃខេត្ត Shannxi ដើម្បីពិនិត្យការងារអភិវឌ្ឍន៍ជនបទដោយគ្រប់ជ្រុងជ្រោយ។

ព្រៃឈើបៃតង ឥដ្ឋពណ៌ខៀវ ត្បាល់កិន លំនៅដ្ឋានក្នុងរូងភ្នំ ទីធ្លាតូចៗ... ទាំងនេះគឺជាទេសភាពជនបទជាលក្ខណៈតំណាងនៃតំបន់ភាគខាងជើងខេត្ត Shannxi។

ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មក ភូមិ Haojiaqiao បានអភិវឌ្ឍឧស្សាហកម្មពិសេសជាប្រព័ន្ធ ទាំងកសិកម្មទំនើប ការចញ្ចឹមសត្វទ្រង់ទ្រាយធំ ការផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការធ្វើទេសចរណ៍នៅជនបទ។
ទំហំប្រាក់ចំណូលជាសមូហភាពប្រចាំឆ្នាំ២០២០នៃភូមិនេះ បានឡើងដល់ ១២ សែនយាន់ប្រាក់ចិន គិតជាមធ្យមអ្នកភូមិម្នាក់ៗទទួលបានប្រាក់ចំណូលចំនួន ១១៥៤៣ យ័ានប្រាក់ចិន។ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ភូមិ Haojiaqiao ទទួលបានប័ណ្ណសរសើរ «គំរូលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន»។ បច្ចុប្បន្ន ក្នុងភូមិបានកសាងបន្ថែមនូវសំណង់សេវាកម្មពហុវិស័យ ដូចជាសាលាមត្តេយ្យ សាលាបឋមសិក្សា សហគមន៍ថែទាំមនុស្សចាស់ មណ្ឌលសុខភាពជាដើម ដែលអាចផ្តល់សេវាកម្មថែទាំមនុស្សគ្រប់វ័យដល់អ្នកភូមិទាំងអស់។

អ្នកភូមិបានប្រាប់ថា ជីវភាពឥឡូវគឺយើងមានភូមិស្អាត ជីវភាពធូរធារ ទទួលបានសុភមង្គលកាន់តែច្រើនឡើងៗ ។ បន្ទាប់ពីលុបបំបាត់ភាពក្រីក្រ ប្រទេសចិននឹងខិតខំជំរុញការអភិវឌ្ឍជនបទ។ សូមជូនពរអ្នកភូមិ Haojiaqiao ឱ្យមានជីវភាពកាន់តែល្អបវរថែមទៀត៕

.