(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍនៃវិស័យកីឡា។ នៅពេលគ្រោងផែនការអភិវឌ្ឍន៍ប្រទេសជាតិ លោកបានជំរុញយ៉ាងមុតមាំ នូវការកសាងប្រទេសខ្លាំងលើវិស័យកីឡា ហើយអំពាវនាវឱ្យប្រជាជនចិនទាំងអស់ចូលរួមហាត់ប្រាណ។ នៅពេលអញ្ជើញចុះត្រួតពិនិត្យការងារ នៅក្នុងប្រទេសចិន លោកបានជំរុញការងារកីឡាយ៉ាងខ្លាំង ផ្តល់អនុសាសន៍ល្អៗជាច្រើន ដើម្បីលើកទឹកចិត្តអត្តពលិក។

នៅក្នុងជីវិតប្រចាំថ្ងៃ លោក Xi Jinping ក៏ជាអ្នកចូលចិត្តវិស័យកីឡាដែរ។ លោកចូលចិត្តហែលទឹក និងឡើងភ្នំ ហើយដឹងច្បាស់ពីបាល់ទាត់ បាល់ទះ តិន្និស បាល់បោះ ក្បាច់គុននិងកីឡាផ្សេងទៀត។

យប់ថ្ងៃនេះ (គឺយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១) ពិធីបើកការប្រកួតកីឡា សាធារណរដ្ឋប្រជាមានិតចិនលើកទី ១៤ នឹងធ្វើឡើងនៅពហុកីឡដ្ឋានកីឡាអូឡាំពិក Xi’an នៅខេត្ត Shannxi។ លោក Xi Jinping ប្រធានរដ្ឋចិន នឹងចូលរួមពិធីបើកសម្ពោធ និងប្រកាសបើកការប្រកួត។ ឆ្លៀតឱកាសនេះ យើងខ្ញុំបានជ្រើសរើសរូបភាពខ្លះ ដើម្បីបង្ហាញពីនិស្ស័យខាងកីឡារបស់លោក Xi Jinping៖

១៖ ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ លោក Xi Jinping បានអញ្ជើញទៅសិក្សាស្វែងយល់នៅសកលវិទ្យាល័យ Tsinghua ហើយជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយកីឡាករបាល់បោះក្នុងសាលា។

២៖ ខែមករាឆ្នាំ២០២១ លោក Xi Jinping បានអញ្ជើញទៅត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលជាតិជិះស្គីលើភ្នំ និងបានជួបសំណេះសំណាល យ៉ាងស្និទ្ធស្នាលជាមួយបុគ្គលិក និងអត្តពលិកនៅកន្លែងប្រកួត។

៣៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក Xi Jinping បានចូលរួមពិធីបើកការប្រកួត កីឡាយោធាពិភពលោកលើកទី ៧ នៅទីក្រុង Wuhan ប្រទេសចិន។

៤៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ លោក Xi Jinping បានចូលរួមពិធីបើកការប្រកួត កីឡាបាល់បោះពានពិភពលោក នៃសហព័ន្ធកីឡាបាល់បោះអន្តរជាតិឆ្នាំ ២០១៩។

៥៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ លោក Xi Jinping បានទស្សនាការប្រកួតកីឡា Hockey ទឹកកកមិត្តភាពរវាងយុវជនចិន និងរុស្ស៊ីជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីនៅពហុកីឡដ្ឋាន Tianjin ប្រទេសចិន។

៦៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ លោក Xi Jinping បានជួបជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ នៅឯសារមន្ទីរអូឡាំពិកអន្តរជាតិនៅទីក្រុង Lausanne ប្រទេសស្វីស ហើយបានទស្សនារ៉ាកែតវាយសីរបស់អ្នកនាង Li Lingwei ដែលជាជើងឯកកីឡាវាយសីពិភពលោក៕